• Fri. Apr 1st, 2022

លោក ចូ បៃឌិន ត្រូវការសំឡេងឆ្នោតពីរដ្ឋមួយនេះ ទើបអាចក្លាយជាប្រធានាធិបតីអាមេរិកទី៤៦

47 Shares

លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីអាមេរិក មកពីខាងគណបក្សប្រជាធិបតេយ្យ កំពុងមានសំឡេងនាំមុខលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដោយមានសំឡេង ២៦៤ ទល់នឹង ២១៤ ស្របពេលបេក្ខជនណាទទួលបាន ២៧០សំឡេង នឹងឈ្នះការបោះឆ្នោតនេះហើយ។

គិតត្រឹមម៉ោងជាង ១១ព្រឹកនេះ រដ្ឋដែលមិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោត មានចំនួន៥ គឺរដ្ឋ Pennsylvania ២០សំឡេង, រដ្ឋ North Carolina ១៥សំឡេង, រដ្ឋ Georgia ១៦សំឡេង និងរដ្ឋ Alaska ៣សំឡេង។ រដ្ឋទាំង៤នេះ កំពុងត្រូវបានលោកដូណាល់ ត្រាំ នាំមុខ តែរដ្ឋ១ទៀត គឺរដ្ឋ Nevada ៦សំឡេងគឺត្រូវបានលោក បៃឌិន កំពុងនាំមុខ។ ដូច្នេះ ប្រសិនបើលោក បៃឌិន ឈ្នះសំឡេងឆ្នោតនៅរដ្ឋ Nevada នោះនឹងគ្រប់ចំនួន ២៧០សំឡេង ហើយអាចក្លាយជាប្រធានាធិបតីអាមេរិកតែម្តង៕
ប្រភព៖ Foxnews

47 Shares
Copy link
Powered by Social Snap