• Wed. Dec 1st, 2021

រាប់​សិប​​លាន​ដុល្លារ ខាន់ ជេមស៍ បោះ​ទុន​វិនិយោគ​ជា​មួយ​ឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់​ នៅ​កំពង់ចាម

6.5K Shares

បុរី សម្បត្តិ ហេង គម្រោង​ទី៥ នៅ​ក្រុង​កំពង់​ចាម ដែល​មាន​ចូល​ហ៊ុន​រក​ស៊ី​ជា​មួយ​ឧកញ៉ា​​ ព្រម​ទាំង​អ្នក​ជំនួញ​ល្បី​ៗ​ក្នុង​ខេត្ត​កំពង់​ចាម កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ស្រទាប់​មហាជន។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គម្រោង​ក្រោម​ទុន​រាប់​សិប​លាន​ដុល្លារ​​នេះ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ល្បី​ឈ្មោះ​ លោក​ខាន់ ជេមស៍ ក៏​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ផងដែរ។

នេះ​គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​លោក​ខាន់ ជេមស៍ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ ហក់​មក​រក​ស៊ី​លើ​​មុខ​ជំនួញ​អចលនទ្រព្យ​ដូច​ជា​ ដីឡូតិ៍​​ ផ្ទះ​ល្វែង​បន្ថែម​លើ អាជីព​ជា​អ្នក​សិល្បៈ​ដែល​កំពុង​តែ​មមាញឹក​ខ្លាំង​ដូច​គ្នា។

ខាន់ ជេមស៍ មិន​បាន​ទម្លាយ​ប្រាប់​ពី​ដើម​ទុន​ដែល​លោក​ចូល​ហ៊ុន​លើ ការ​សាង​សង់​បុរី​ខាង​លើ​នោះឡើយ ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ច្រើន​គួរសម ក្នុង​នោះ​លោក​វិនិយោគ ​លើ​ផ្ទះ​ល្វែង ដែល​ជា​​មួយ​ផ្នែក​នៃ​គម្រោង​ទាំង​មូល។

បុរី សម្បត្តិ ហេង គម្រោង​ទី៥ នៅ​ក្រុង​កំពង់​ចាម​នេះ ត្រូវ​បាន​វិនិយោគ​លើ​ផ្ទៃ​ដីចំនួន១០ហិចតា ដោយ​គ្រោង​​ចំណាយ​ដើមទុន​សាង​សង់ ប្រមាណជា៣០លានដុល្លារ​លើ​ផ្ទះ​ល្វែង វីឡា ​ខុនដូរ​ នឹងផ្សារបន្លែលធម្មជាតិជា​ដើម។

បើ​យោង​តាម​លោក សាន ភារិន តំណាង​ម្ចាស់​គម្រោង​ខាងលើ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុនមកពីប្រទេសអេស៊ីប ដែលជាក្រុមហ៊ុននៅក្រៅស្រុកមួយដ៏ល្បីឈ្មោះនិង​ក្រុមហ៊ុន សម្បត្តិ ហេង គ្រុប ដោយចំណាយដើមទុនប្រមាណជា៣០លានដុល្លារ ដើម្បី​សាងសង់។ ជា​មួយ​គ្នា​នោះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ ខាន់ ជេមស៍ ក៏​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ដែរ។

គម្រោង​​​ខាង​លើ​នេះ​ ជាកម្រោងធំជាងគេ ក្នុងទឹកដីខេត្តកំពង់ចាម បាន​បើក​ឱកាស​ដល់​ពលរដ្ឋ​ដែល​មាន​បំណង​ចង់​ទិញ​ដើម្បី​ការ​វិនិយោគ​ ក៏​ដូច​ជា​ការ​ទិញ​សម្រាប់​ស្នាក់​នៅ នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​តម្លៃ​យ៉ាង​ពិសេស​ រួម​ជាមួយ​បញ្ចុះតម្លៃ​យ៉ាង​ច្រើន​ ព្រម​ជា​មួយ​លក្ខខណ្ឌ​បង់​ប្រាក់ងាយស្រួលទៀតផង។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​មុន​សម្រេច​ចិត្ត​ទិញ​ សូមបង​ប្អូន ​អញ្ជើញ​មក​មើល​ទីតាំង​ផ្ទាល់ ស្ថិត​នៅ​ ​គល់​ស្ពាន​គីហ្សូណា ត្រើយ​ខាងកើត ចម្ងាយ៧០ម៉ែត្រ ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស និង​ការបញ្ចុះតម្លៃ​មិន​ដែល​ធ្លាប់​មាន៕

លោក​ខាន់ ជេមស៍ បាន​លើក​ឡើង​ទៀត​ថា ផ្ទះ​ដែល​លោក​សាង​សង់​លក់​នោះ គឺ​បាន​ផ្ដល់​​លក្ខខណ្ឌ​ ងាយ​ស្រួល​បំផុត ក្នុង​នោះ​​​កក់​មុន​ត្រឹម​តែ​500$ក្លាយ​ជា​ម្ចាស់​ផ្ទះ​ភ្លាម ​តម្លៃចាប់​ពី $US38,999 ឡើង​ទៅ។ ចំពោះ​ការ​បង់​ផ្តាច់​ចុះជូន 20% សល់​ត្រឹមតែ $US27,700 ប៉ុណ្ណោះ។ លក្ខខ័ណ្ឌ​បង់ប្រាក់ងាយស្រួលបំផុត អាច​បង់​រំលស់​ជា​មួយក្រុមហ៊ុន ឬ​ជា​មួយធនាគារដៃគូ ក៍បាន ជា​មួយ​ឯក​សារងាយៗ​។ប្រសិនបើបងប្អូន ចង់ដឹងព័ត៌មានលំអិតសូមទាក់ទងលេខ 098567895 / 092354747 / 0975555625 ។

6.5K Shares
Copy link
Powered by Social Snap