• Mon. Mar 28th, 2022

Bill Gates បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៣៥,៨ ពាន់លានដុល្លារដល់មូលនិធិ Gates

272 Shares

ភរិយា Melinda និងលោក Bill Gates ប្រធានមូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ធំបំផុតរបស់ពិភពលោក។ នៅក្នុងខែឧសភាឆ្នាំ ២០២០ មូលនិធិហ្គេត បានឲ្យដឹងថា ខ្លួននឹងចំណាយថវិកាចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ សម្រាប់ផ្តល់ជាជំនួយក្នុងការស្វែងរកវ៉ាក់សាំងការពារ។
ហ្គេតស៍ បានលក់ភាគហ៊ុនរបស់គាត់ទៅឱ្យក្រុមហ៊ុន Microsoft ដោយគាត់មានភាគហ៊ុនតែជាង ១% នៃភាគហ៊ុនសរុបប៉ុណ្ណោះ ហើយលោកបានវិនិយោគក្នុងភាគហ៊ុនចម្រុះនិងទ្រព្យសម្បត្តិផ្សេងទៀត។

នៅពាក់កណ្តាលខែមីនាឆ្នាំ២០២០ ហ្គេតស៍ បានលាឈប់ពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុន សូហ្វវែរ ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះ លោកបានបង្កើតជាមួយលោក Paul Allen ក្នុងឆ្នាំ ១៩៧៥ ។

សូមបញ្ជាក់ដែរថា មូលនិធិ Bill & Melinda Gates នេះធ្វើការដើម្បីលើកកម្ពស់សុខភាពសកល និងដើម្បីបង្កើតឱកាសស្មើគ្នា សម្រាប់ប្រជាជននៅជុំវិញពិភពលោក។ មកដល់ពេលនេះ ហ្គេតស៍ បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៣៥,៨ ពាន់លានដុល្លារដល់មូលនិធិហ្គេត។

ទស្សនាវដ្តី Forbes បានផ្សាយថា លោក Bill Gates មានទ្រព្យសម្បត្តិចំនួន ១១២.៨ ប៊ីលានដុល្លារ ដោយគិតត្រឹមថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០២០នេះ។

272 Shares
Copy link
Powered by Social Snap