• Fri. Oct 29th, 2021

ជាង​២០ម៉ឺន​ដុល្លារ ខេម បោះ​ទុន​លើ​​ជំនួញ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​សប្បាយ

7.5K Shares

ខេម ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra ពេល​​នេះ​​បាន​​សាក​ល្បង​ចេញ​រក​ស៊ី​​ហើយ ដោយ​អាជីវកម្ម​ដំបូង​មួយ​នេះ បាន​ប្រើ​ដើម​ទុន​រហូត​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ។

មុខ​ជំនួញ​ដំបូង​របស់ ខេម មិន​មែន​ជា​អចលនទ្រព្យ​ដូច​ថៅកែ​​របស់​ខ្លួន​ឡើយ ពោល​គឺ​លោក​បាន​បើក​ជា​​ភោជនីយដ្ឋាន​(ផាប់) លក្ខណៈ​ស្តង់ដារ​មួយ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​(ផាប់) ​នេះ ក៏​ព្រោះ​តែ លោក​គិត​ថា ​ខ្លួន​ចង់​មាន​មុខរបរ​បន្ទាប់​បន្សំ​​មួយ​ក្រៅ​ពី​ការងារ​សិល្បៈ ត្បិត​​​អី​​ទៅ​ថ្ងៃ​អនាគត​មិន​អាច​តែ​ពឹង​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ។

ខេម បាន​បង្ហើប​ឲ្យ​ដឹង​ថា T&Y Restaurant ដែល​ខ្លួន​ហ៊ាន​វិនិយោគ​​លើក​ដំបូង​នេះ​ បាន​ប្រើ​ទុន​រហូត​ដល់​ទៅ​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ ហើយ​មុខ​ជំនួញ​នេះ មិន​មាន​អ្នក​ណា​ម្នាក់​ចូល​ហ៊ុន​ជា​មួយ​ឡើយ គឺ​លោក​បើក​ផ្ដាច់​មុខ​តែ​ម្ដង ប៉ុន្តែ​ក្នុង​នោះ​មាន​ការ​ប្រឹក្សា​ពី​បង​ប្រុស​របស់​លោក​ម្នាក់ដែរ។

ការ​សម្រេច​ជ្រើស​ទីតាំង​​​ជិត​វត្ត​សំរោង​អណ្ដែត មក​ផ្ដើម​អាជីវកម្ម​លើក​ដំបូង​នេះ ខេម បាន​សិក្សា​​ជា​ច្រើន​ឆ្នាំ​នឹង​ច្បាស់​លាស់ ដោយ​លោក​យល់​ថា ម្ដុំ​នោះ​មាន​ហាង​ច្រើន ប៉ុន្តែ​ហាង​បែប​​(ផាប់) មាន​ប៊ែន​ច្រៀង មិន​ទាន់​មាន​នៅ​ឡើយ​ទេ ដូច​នេះ​ការ​បើក​នៅ​ទីតាំង​នេះ វា​ពិត​ជា​ងាយ​ស្រួល​​ដល់​​អតិថិជន​ដែល​ចង់​សប្បាយ​បែប​ផាប់ មិន​ចាំ​បាច់​ចូល​កណ្ដាល​ទី​ក្រុង​នោះ​ទេ អាច​មក​កន្លែង​លោក​បាន​។

ខេម បាន​ពន្យល់​នៃ​ពាក្យ T&Y Restaurant មាន​ន័យ​ថា (Thank you អរគុណ) ដែល​​ពាក្យ​មួយ​នេះ​មនុស្ស​គ្រប់​គ្នា​តែង​និយាយ​ជា​ការ​គួរសម។

T&Y Restaurant បាន​បើក​លក់​សាល​ល្បង​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ឃើញ​​ថា មាន​ការ​​គាំទ្រ​ច្រើន ថ្ងៃ​​សម្ពោធ​ជា​ផ្លូវ​ការ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាង​នេះ។ ភ្ញៀវ​កិត្តិយស​ដែល​ធ្វើ​ខួប​កំណើត​ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​​ និង​មានការ​ Discount យ៉ាង​ពិសេស​ជូន​ភ្ញៀវ​កិត្តិ​យស​ផង​ដែរ​។

ទទឹម​គ្នា​នោះ​ដែរ ខេម ក៏​បាន​ស្នើ​ដល់​អ្នក​គាំ​របស់​លោក ជាពិសេស​​អ្នក​ដែល​រស់​​នៅ​តំបន់​ហាង​របស់​លោក មេត្តា​ចូល​សាក​ល្បង​មុខ​ម្ហូប ស្ដាប់​ភ្លេង​​ហាង​ថ្មី របស់​លោក​ឲ្យ​បាន​ច្រើន​កុះករផង​ដែរ៕

7.5K Shares
Copy link
Powered by Social Snap