• Mon. Mar 14th, 2022

អ្នករកស៊ីមានជាងគេ និងជោគជ័យបំផុតរបស់ប្រទេសចិន លោក Zhang Yong

17 Shares

អ្នករកស៊ីមានជាងគេបំផុតរបស់ប្រទេសចិន លោក Zhang Yong គឺជាប្រធានក្រុមហ៊ុន Sichuan hot pot chain Haidilao ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីខែកញ្ញាឆ្នាំ ២០១៨ ។


មកដល់ពេលបច្ចុប្បន្នលោក Zhang Yong មានប្រាក់១៧ពាន់លានដុល្លារ ពីការលក់ភោជនីយដ្ឋាន ចំនួន៤៦៦កន្លែង ដែលភាគច្រើននៅប្រទេសចិន ប៉ុន្តែក៏មាននៅសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូងនិងសិង្ហបុរីផងដែរ។

Haidilao មានភាពល្បីល្បាញដោយសារមុខម្ហូបហឹរ និងសេវាកម្មបម្រើអតិថិជនយ៉ាងយកចិត្តទុកដាក់ រួមទាំងការផ្តល់ជូននូវរូបមន្តធ្វើម្ហូបដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលកំពុងរង់ចាំ។

អតីតកាលមិនធ្លាប់បានបញ្ចប់វិទ្យាល័យទេ តែសហគ្រិនដែលកំពុងលូតលាស់និងមានភាពជោគជ័យដ៏ល្បីល្បាញនេះ បានឲ្យដឹងថា “ខ្ញុំមិនទាំងដឹងពីរបៀបដើម្បីរៀបចំសហគ្រិននៅពេលដែលចាប់ផ្តើមអាជីវកម្មនោះទេ។ ប៉ុន្តែមានមិត្ដភ័ក្ត ៣នាក់ រួមទាំងម្នាក់ដែលបានក្លាយជាប្រពន្ធរបស់ខ្ញុំ ពួកគាត់បានជួយរៀបចំ ផ្តល់កម្លាំងចិត្តនិងថវិកាមួយចំនួនដល់ខ្ញុំ”។

សារព័ត៌មាន Forbes ចុះផ្សាយអំពីលោក Zhang Yong គិតត្រឹមថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២០ លោកមានទ្រព្យសម្បត្តិចំនួន ២០,៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។

ប្រែសម្រួល៖ ឧកញ៉ាក្បាលកោះ

17 Shares
Copy link
Powered by Social Snap