• Tue. Mar 15th, 2022

សម្តេច ហេង សំរិន អញ្ជើញចូលរួមច្រូតស្រូវ ជាមួយប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

14 Shares

នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការដំាដុះ ជាជីវភាពរបស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែចូលរួមបង្កបង្កើនផលស្រូវជាមួយបងប្អូនកូនក្មួយជាកសិករនៅពេលនៅទំនេរ ពីការងារប្រទេសជាតិ តំាងពីដើមរហូតរៀងមកមិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់បោកបែននោះទេ សម្តេចមានប្រសាសន៍។

ក្រោយច្រូតស្រូវរួច សម្តេចបានអញ្ជើញចុះពិនិត្យតំបន់ ដែលសម្តេចធ្លាប់បានឆ្លងកាត់ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម។

សម្តេចបានបន្តថា “ទីនោះជាស្លាកស្នាមអតីតកាល និងប្រវត្តិសាស្រ្តមិនអាចបំភ្លេចបានក្នុងបុព្វហេតុជាតិមាតុភូមិ”។ 

គួរជម្រាបថា សម្តេច ហេង សំរិន បានអញ្ជើញបន្តដំណើរទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលនានានៅច្រកទ្វាព្រំដែនអន្តរជាតិ កំពង់ម៉ឺនជ័យ។

14 Shares
Copy link
Powered by Social Snap