• Mon. Mar 14th, 2022

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពោលពាក្យយ៉ាងខ្លីថា…….

5 Shares

នៅព្រឹកថ្ងៃសៅរ៏ ទី៣១ ខែតុលា ឆ្នាំ២០២០នេះ ជាពេលវេលាដែលប្រជាជនកម្ពុជាសំរាកពីការងារ រកសុី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ជាព្រះរាជពិធីបុណ្យជាតិដ៏ធំរបស់ខ្មែរ។ ក្រោយសំរាកពីការងារ រកសុី ឃើញមានបងប្អូនប្រជាពលរដ្ឋដើរលែងកម្សាន្ត លំហែកាយ សប្បាយរីករាយ ជាមួយក្រុមគ្រួសារ។ ដោយឡែកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច ទេសចរដ៏មានសក្តានុពលខ្លាំងនៅប្រទេសកម្ពុជា។

អភិបាលនៃគណអភិបាលខេត្តព្រះសីហនុលោកគួចចំរើនសរសេរលើទំព័ទហ្វេសបុកលោកថា៖ អាណិត​ ដប​ កំប៉ុង​ ថង់​ …​ ពេលយកមកទុកដាក់ល្អណាស់​ ពេលប្រេីប្រាស់រួច​ គប់​ បោះ​ ផ្ដេសផ្ដាស​ គ្រប់ទីកន្លែង​។វេទនាអ្នករេីស​ រីករាយឆ្នេរសមុទ្រកម្ពុជា​។

សូមដើរកម្សាន្តដោយភាពរីករាយសប្បាយ ប៉ុន្តែហូបស្អាត ផឹកស្អាតទុកដាក់សម្រាប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពអនាម័យ និងសោភណភាពឆ្នេរសមុទ្រ ព្រមទាំងលើកមុខមាន់សម្រស់ប្រទេសកម្ពុជា។

5 Shares
Copy link
Powered by Social Snap