• Mon. Mar 14th, 2022

គួរឲ្យ​សរសើរ​ខ្លាំង​ណាស់​! បន្ទាប់​ពី​បរិច្ចាគ​១០០​លាន​រៀល លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បាន​កៀរគរ​សប្បុរសជន​​ផ្សេង​ទៀត ​បាន​ប្រាក់​១​ចំនួន​ធំ​ យក​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ…

118 Shares

កាល​ពី​​ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកជំទាវឧកញ៉ា ហាក់ ណៃ​បាននាំយកថវិកាចំនួន​១០០លានរៀលរបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេង អភិវឌ្ឍន៌ ជួយដល់ជនរងគ្រោះរលំអគារក្នុងខេត្តព្រះសីហនុ​​ម្ដង​រួច​មក​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ជំទាវឧកញ៉ាបណ្ឌិត បាន​ថែម​ទាំង​កំពុង​តែ​កៀរគរ​សប្បុរសជន​​ផ្សេង​ទៀត ហើយ​បច្ចុប្បន្ន​ឃើញ​មាន ទាំង​ព្រះ​សង្ឃ ព្រម​ទាំង​ពុទ្ធបរិស័ទ​ជា​ច្រើន​បាន​ចូល​រួម​ជា​មួយ​លោក​ជំទាវ។

តាម​រយៈ​ផេក”លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង” ដែល​​ជា​ផេក​ផ្លូវ​ការ​របស់​លោក​ជំទាវ​បណ្ឌិត ព្រះ​សង្ឃ ព្រម​ទាំង​ពុទ្ធបរិស័ទ ​ដែល​បានចូលរួមជួយដល់ជនរងគ្រោះដោយសាររលំអគារក្នុងខេត្តព្រះសីហនុ តាមរយៈលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង មាន​រាយ​នាម​ដូច​ខាង​ក្រោម៖

១/ លោកជំទាវ គឹង ចាន់ឌី គន់ គីម ចំនួន៥ពាន់ដុល្លារ
២/ ព្រះភិក្ខុ ហេង សុខហឿង វត្តភូមិទ្រា ស្រុក ក្រូចឆ្មារចំនួន២០ម៉ឺនរៀល
៣/ ព្រះភិក្ខុ បេប សុភារម្យ ខេត្តព្រៃវែង ចំនួន២០ម៉ឺនរៀល
៤/ លោក ម៉ាន់ ហាក់ សិល្បៈករចម្រៀងបុរាណ ចំនួន២០ម៉ឺនរៀល
៥/ ព្រះអង្គពិធីការវត្តស្រះឃ្លាំង ចំនួន៣០ម៉ឺនរៀល
៦/ ព្រះភិក្ខុ សេដ្ឋា ប៉ែន ចំនួន២០ម៉ឺនរៀល
៧/ ព្រះភិក្ខុ បាន់ សាម៉េន សាលាអន្តរជាតិ ១០០ដុល្លារ
៨/ ព្រះមហា សែន ពិសិដ្ឋ ១០០ដុល្លារ
៩/ លោក ម៉ៅ ជីប៉ូ ៤០០ ០០០ រៀល
១០/ ព្រះភិក្ខុ យឹង ស៊ាម ១លានរៀល
១១/ ព្រះគ្រូជិន សាវន គ្រូសូត្រឆ្វេងវត្តនាគវ័ន ៣០ម៉ឺនរៀល
១២/ ឧបាសិកា លាង ណៃគីម ៥០ដុល្លារ
១៣/ ឧបាសក ម៉ាន់ យ៉ាន ២០ម៉ឺនរៀល
១៤/ ឯកឧត្តម ស៉ីង ចាន់ទ្វី ២០ម៉ឺនរៀល
១៤/ វត្តចន្ទនារាម២០មុឺនរៀល
១៥/ វត្តទំពូង២០មុឺនរៀល
១៦/ វត្តអង្គតាប៉ុក២០មុឺនរៀល(វត្តនៅក្នុងស្រុកឧដុង្គទាំងបី)
១៧/ ព្រះគ្រូវិន័យធរស្រុកម៉ាឡៃ Sin Sopheap វត្តរតនៈម៉ាឡៃ ១លានរៀល

តាម​ការ​លើក​ឡើង​ពី​ប្រភព​ខាង​លើ ចំពោះថវិកាដែលទទួលបានក្រុមការងាររបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នឹងយកទៅប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ​​​ថ្ងៃ​នេះ​តែ​ម្ដង៕

























118 Shares
Copy link
Powered by Social Snap