• Tue. Oct 19th, 2021

បើ​អ្នក​បន្ត​ផឹក​ស្រា​ យក​លេស​ដោយសារ​​ការងារ​តម្រូវ សូម​អាន​អត្ថបទ​នេះ​ទៅ

3 Shares

អត្ថបទនេះ​ជា​ការ​ចែក​រំលែក​ ដោយ​ផុស​នៅលើផេកមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា

#ទំលាប់ផឹកស្រាដោយហេតុផលថាការងារតម្រូវ( រឿងរ៉ាវពិតក្នុងជីវិតរស់នៅប្រចាំថ្ងៃ )។

បងប្រុសអាយុ៤០ឆ្នាំមកជួបខ្ញុំពីបញ្ហាមានសរសៃឡើងប៉ោងលើពោះរបស់គាត់​។ ខ្ញុំបានសួរពីប្រវត្តិជំងឺ ប្រវត្តិគ្រួសារ និង ប្រវត្តិក្នុងសង្គមរបស់គាត់​លម្អិត​ បងប្រុសបានប្រាប់ថា គាត់ធ្លាប់ជាបុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរ ហើយគាត់ពិសារស្រាខ្លាំងណាស់ដោយគ្មានលោះថ្ងៃ ពេលខ្លះផឹកមួយយប់ទល់ភ្លឺក៏មាន ពេលខ្លះមានភ្ញៀវមកទស្សនៈកិច្ចក្រុមហ៊ុនត្រូវកំដរភ្ញៀវផឹកស្រា ញឹកញាប់ណាស់ ។

សកម្មភាពបែបផឹកស្រាសកម្មនេះប្រហែល១ឆ្នាំ ស្រាប់តែប្លែកចេញមានសសៃរវៀមនៅលើពោះ ប៉ុន្តែពុំមានការឈឺចាប់ ហើយក៏មិនចាប់អារម្មណ៍ក៏ចេះតែបន្តផឹកស្រាជាហូរហែគ្រាន់តែមិនច្រើនដូច១ឆ្នាំដំបូង ដែលសកម្មខ្លាំង ( គាត់តែងតាំងខ្លួនឯងថាអ្នកផឹកខ្លាំង)។ ស្រាប់តែមួយរយៈចុងក្រោយប្លែកសុខភាពកំលាំងស្រុតចុះខ្សោយជាងមុន ស្បែកប្រែពណ៍ស្រអាប់ប្រផេះ ក៏សម្រេច​មកជួបខ្ញុំជាមួយឧត្តមភរិយាដែរបារម្មណ៍ពីសុខភាពប្តី។ ក្រោយពីពិនិត្យចប់សព្វគ្រប់ខ្ញុំរកឃើញថា ថ្លើមបងប្រុសមានសភាពក្រិន មុខងារថ្លើមខ្សោយដែលពន្ទុរហ្វាយប្រូស្កែនឡើងរហូតដល់71KPa ជាពន្ទុរខ្ពស់ ដែលជាមូលហេតុនាំអោយឈាមមិនអាចរត់កាត់ឆ្លងថ្លើមបានល្អ ។ នេះជាបទពិសោធន៍នៃការរស់នៅដែលទំលាប់ផឹកស្រាហួសប្រមាណនាំមានបញ្ហាដល់សុខភាពជាពិសេសបង្ករអោយកើតជំងឺថ្លើមនេះឯង៕

3 Shares
Copy link
Powered by Social Snap