• Fri. Mar 25th, 2022

កុំ​ឲ្យ​រំលង​ឲ្យសោះ រមណីយដ្ឋា​ន​ភូមិ​វប្បធម៌​ ធ្វើ​រឿង​ពិសេស​មួយ​ មុនលា​បង​ប្អូន​ខ្មែរ​ជា​រៀងរហូត

47 Shares

ទំព័រហ្វេសបុកផ្លូវការរបស់រមណីយដ្ឋាន​ភូមិ​វប្បធម៌​បានប្រកាសថា  រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា នឹង​បើក​ឲ្យ​ចូលទស្សនា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និង​ជាចំណងដៃចុងក្រោយ មុន​បិទ​ទាំង​ស្រុ​ង​នៅថ្ងែទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ​នេះ។

ដោយសារ​ជួប​បញ្ហា​​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​អំឡុង​វិរុស​កូវីដ​រាតត្បាត ការ​ប្រកាស​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​ក្នុង​ក្រុង​សៀមរាប​ ដែល​ធ្លាប់​បើក​បម្រើ​សេវា​ដល់​អ្នក​ទេសចរជាតិ​និង​អន្តរជាតិ​ជាង​ ១៧ ឆ្នាំ ធ្វើ​ឲ្យ​បងប្អូន​ជា​ច្រើន​មានការ​សោកស្តាយ​ជា​ខ្លាំង។

ចាប់​ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ជា​ពេល​វេលា​ចុងក្រោយ​ដែល​បង​ប្អូន​អាច​ចូល​ទៅ​ទស្សនា កម្សាន្ត​សប្បាយ និង​ថត​រូបភាព​និង​បង្កើត​អនុស្សាវរីយ៍​ចុងក្រោយ មុន​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​នេះ ត្រូវ​លា​ជា​រៀងរហូត។

រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាមានទីតាំងស្ថិតនៅក្នុងភូមិគ្រួស ឃុំស្វាយដង្គំ ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕

47 Shares
Copy link
Powered by Social Snap