• Mon. Mar 14th, 2022

ឧកញ៉ា ទុយ គី នាំ យក​អំណោយ​ចែក​​ជូន​​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​​៥០០គ្រួសារ សរុប​ជា​​ប្រាក់​អស់​ ២៥០០០​ដុល្លារ

62 Shares

ព្រឹកទី២៤-២៥ ខែតុលា ឆ្នាំ២០២០ លោកឧញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធានស​ភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ព្រមទាំងសមាជិក សមាជិកា បានអមដំណើរឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង​លោក​ជំទាវ​ ហ៊ុន​ ចាន់ធី ប្រធានកិត្តយសសមាគមនារីដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត នាំ​យក​អំណោយ​ចែក​ជូ​នប្រជាពលរដ្ឋដែលរងគ្រោះដោយសារ​​ទឹកជំនន់ចំនួន៥០០គ្រួសារ និង​លោក​គ្រូ​អ្នក​គ្រូ​ទូទាំង​ខេត្ត​ពោធិ៍​សាត់ ចំនួន១០០០នាក់ ។

នៅក្នុងពិធីសំណេះសំណាល និងចែកជូនគ្រឿងឧបភោគ បរិភោគ​នាពេលនេះដែលលោក​ឧកញ៉ាបាន​ចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងមួយ​គ្រួសារ​ទទួល​បា​នអង្ករ​២០​គីឡូ​ក្រាម ទឹកត្រី១យូរ និងមី១កេះ ដែលសរុបជាទឹកប្រាក់ ២៥០០០ដុល្លាអាមេរិច ។


អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់

62 Shares
Copy link
Powered by Social Snap