• Mon. Mar 21st, 2022

ផ្សារទំនើបលំដាប់ខ្ពស់កម្ពស់ ៤ ជាន់ View Park Mall នឹងលេច​នៅ​តំបន់​បឹកកក់

70 Shares

នៅដើមឆ្នាំ ២០២១ ខាងមុខនេះអ្នករស់នៅទីក្រុងភ្នំពេញ នឹងមានជម្រើសទិញទំនិញមួយបន្ថែមទៀតជាមួយនឹង ការបើកសម្ពោធជាផ្លូវការ នៃផ្សារទំនើប View Park Mall ។ ផ្សារទំនើបបួនជាន់ដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ជាមួយការផ្តល់ជូន អតិថិន​ជននូវ ម៉ាកយីហោល្បីៗជាច្រើនប្រភេទដូចជា អាហារនិងភេសជ្ជៈ ការិយាល័យធ្វើការ និង Sky Bar ដែលកំពុងមានភាពពេញនិយមជាខ្លាំងទាំងសំណាក់ក្នុងប្រទេស និងក្រៅប្រទេស។  View Park Mall ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជាក្រុមហ៊ុនដែលមាន បទពិសោធន៍ជាង ១៣ ឆ្នាំក្នុងការគ្រប់គ្រងផ្សារទំនើប ការិយាល័យធ្វើការ អាផាតមិន និងខុនដូជាដើម។​

ផ្សារទំនើបនេះមានទំហំសម្រាប់ជួលជាង ៩០០០ ម៉ែត្រការ៉េ។ មកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបាន ការសំរេចជួល ៨០ ភាគរយហើយ ដែលទីតាំងជួលទាំងអស់នេះស្ថិតនៅជិតផ្ទះវីឡា សណ្ឋាគារ សាលារៀន កន្លែងលេងកីឡា និងផ្សារទំនើបពីរផ្សេងទៀតនៅឯផ្នែកកណ្ដាលនៃទីក្រុងភ្នំពេញ ដែលជាតំបន់មមាញឹក និងមានភាពងាយស្រួលក្នុងការស្វែងរក ។ ជាមួយនឹងការសាងសង់ផ្លូវក្រាលគ្រួស ថ្មីនៅក្នុងតំបន់នេះ អតិថិជនអាចធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់ផ្សារទំនើប View Park Mall ពីគ្រប់ផ្នែកទាំងអស់ នៃរាជធានីភ្នំពេញ រួមទាំងការឆ្ពោះទៅតំបន់ទួលគោក និងតំបន់ពាណិជ្ជកម្ម ជាច្រើនទៀតផងដែរ។ នៅឆ្នាំ ២០២២ សម្ព័ន្ធសណ្ឋាគារ (chain hotel) Hilton ដែលមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺនៅលើពិភពលោក នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងតែ ប៉ុន្មានជំហានប៉ុណ្ណោះពីផ្សារទំនើបនេះ ។

លោក ឡេង ធន់ ប្រធានក្រុមហ៊ុន PAKZONE Property Management Co., Ltd បានមានប្រសាសន៍ថា​ «យើងពិតជាមានភាពសប្បាយរីករាយចំពោះទីតាំងមួយនេះ»។  លោកបានបន្តទៀតថា «បច្ចុប្បន្ន View Park Mall គឺស្ទើរតែទទួលបានការជួលទាំងស្រុងពីដៃគូពាណិជ្ជកម្ម ពីព្រោះពួកគេបានមើលឃើញពី សារៈសំខាន់នៃទីតាំងភូមិសាស្រ្តដ៏លេចធ្លោ របស់ផ្សារទំនើបរបស់យើងនៅក្នុងរាជធានីភ្នំពេញ។ អ្វីដែលផ្សារទំនើបផ្តល់ជូននោះគឺជា បទពិសោធន៍ដ៏អស្ចារ្យក្នុងការទិញទំនិញ និងការបរិភោគអាហារ ដោយមានចំណតរថយន្តធំទូលាយ។ មិនតែប៉ុណ្ណោះចរាចរណ៍ទៅវិញទៅមកក៏មានភាពមមារញឹក និងឥតឈប់ឈរ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ នៅពេលដែលមនុស្សមាន ការសម្រាកលំហែកាយ ជាមួយគ្រួសារ និងមិត្តភក្តិ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប៉ុន្មានខែខាងមុខទៀតការជួលនិងពេញ បានមួយរយភាគរយពីម៉ាកយីហោផ្សេងៗទៀត។ យើងប្តេជ្ញាចិត្ត ផ្តល់ជូនអតិថិជននូវ បទពិសោធន៍ទិញ ទំនិញដ៏រីករាយ និងមានផាសុខភាពខ្ពស់បំផុតដែលមិនអាចបំភ្លេចបាន»។

បន្ថែមពីបទពិសោធន៍នៃការទិញទំនិញដ៏រីករាយ ភ្ញៀវទាំងអស់ក៏អាចរីករាយទស្សនាជាមួយនឹងការរចនា របស់ផ្សារទំនើប View Park Mall បែបមេត្រីបរិស្ថាន (eco-friendly) ផងដែរ។ ផ្សារទំនើបនេះមាន សួនច្បារនៅលើដំបូលខាងលើ និងផ្នែក ខាងក្រៅ ក៏ដូចជាការតុបតែងប្រើរុក្ខជាតិផ្សេងៗ នៅផ្នែកខាងក្នុង ដើម្បីផ្សាភ្ជាប់ទៅនឹងសម្រស់ធម្មជាតិ។ ទន្ទឹមនឹងនេះ ផ្សារទំនើបនេះក៏មានបន្ទះកញ្ជក់ជាច្រើន ដែលអាចអនុញ្ញាត ឲ្យមានពន្លឺថ្ងៃចូលមក។

នៅជាន់ផ្ទាល់ដី ភ្ញៀវទាំងអស់អាចបំពេញសេចក្ដីត្រូវការក្នុងការទទួលទានកាហ្វេ នៅហាង Rosemary Coffee & Flower ខណៈដែលពួកគេអាចបំបាត់ភាពស្រេកទឹក ជាមួយនឹងជម្រើសជាច្រើននៃតែទឹកដោះគោ និងទឹកផ្លែឈើស្រស់ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ហាងនំប៉័ង បាយ័ន ដែលជាហាងមានរស់និយម របស់ប្រជាជនខ្មែរ នឹងមានវត្តមានផ្តល់ជូននូវជម្រើសជាច្រើននៃប្រភេទនំដ៏មានឱជារសឈ្ងុយឆ្ងាញ់​។ ខណៈដែលហាង Nice Two Meat U នឹងសន្យាផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេសនៃការញ៉ាំសាច់អាំង បែបកូរ៉េ។ ទន្ទឹមនឹងនេះ យីហោ Wild Eatery ក៏នឹងផ្តល់ជូនអតិថិជននូវអាហារ និងបង្អែមបែប លោកខាងលិច និងអាស៊ីផងដែរ។ លើសពីនេះ ជាន់ផ្ទាល់ដីក៏មានបន្ទប់តាំងបង្ហាញខុនដូលំដាប់ខ្ពស់របស់ City View Residence ដែលមានទីតាំងនៅជិត View Park Mall ខុនដូនេះសាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd ផងដែរ។

ភ្ញៀវទាំងអស់អាចរកទទួលទានបង្អែម Sweet Dessert Café នៅជាន់ទី1 ខណៈពេលពេលដែលកំពុងស្វែងរកគ្រឿងសង្ហារឹមតុបតែងលម្អផ្ទះ នៅហាងលក់គ្រឿងសង្ហារឹម SORA លើសពីនេះភ្ញៀវទាំងអស់ ក៏អាចទទួលបានសេវាថែរក្សាសម្ផស្សនៅហាង Beauty & Hair Salon។ នៅជាន់ទី2 មានកន្លែងហាត់ប្រាណសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងមាន​ គ្លីនិកពេទ្យធ្មេញ Santepheap ក្នុងការផ្ដល់ជូននូវសេវាកម្មព្យាបាលថែទាំធ្មេញ ទៅតាមបច្ចេកវិទ្យាទំនើប។ ការិយាល័យធ្វើការ ដែលស្ថិតនៅជាន់ទី2 និងទីតាំងសម្រាប់ជួលដែលនៅសល់ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី2 ដែលមានទំហំចាប់ពី 13 ដល់ 490 ម៉ែត្រការ៉េ នឹងនៅតែបន្ដទទួលការជួលពីសំណាក់អតិថិជន។

នៅជាន់ទី3 ទីតាំង sky-bar នឹងផ្ដល់ជូននូវស្រាក្រឡុក រួមនឹងជម្រើសអាហារជាច្រើនប្រភេទ ដើម្បីបំពេរអារម្មណ៏អតិថិជនក្នុងការក្រេបយកទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញ។  លើសពីនេះទៅទៀត ទីតាំង sky-bar មួយនេះក៏ចាត់ទុកជាកន្លែងដែលភ្ញៀវអាចថតរូបដ៏ស្រស់ស្អាត (Instagram-worthy photo) នាពេលថ្ងៃលិច សម្រាប់បង្ហោះក្នុងគណនី Instagram របស់គេផងដែរ។ ក្នុងចំណោមទិដ្ឋភាពបៃតង និងការទស្សនាស្ថាបត្យកម្មនៃទីក្រុងភ្នំពេញនៅជុំវិញផ្សារទំនើបនេះ ទីតាំងដែលទំនេរនៅជាន់ទី ៣ នេះក៏ត្រូវបានរចនាសម្រាប់ព្រឹត្ដិការណ៍សហគមន៍ជាច្រើនដូចជា ពិធីជប់លៀង, ផ្សាររាត្រីចុងសប្ដាហ៍, ការសម្ដែងសិល្បៈ ព្រមជាមួយនឹងការប្រគុំតន្រ្ដី និងពិធីបុណ្យនានា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប View Park Mall សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ +855 16 613 330 ឬ តាមរយៈអ៊ីមែល [email protected]

អំពីផ្សារទំនើប View Park Mall

ផ្សារទំនើបView Park ជាមជ្ឈមណ្ឌលលក់ទំនិញពាណិជ្ជកម្មដែលទំហំសម្រាប់ជួលជាង ៩០០០ ម៉ែត្រការ៉េស្ថិតនៅចំតំបន់យុទ្ធសាស្រ្ដដែលកំពុងអភិវឌ្ឍយ៉ាង់ឆាប់រហ័ស ព្រមជាមួយភាពងាយស្រួលនៃការធ្វើដំណើរឆ្លងកាត់ទៅតំបន់ផ្សេងៗទៀតនៃរាជធានីភ្នំពេញ។ ផ្សារទំនើបយើងនឹងផ្ដល់ជូនអតិថិជននូវម៉ាកយីហោជាច្រើនប្រភេទទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងទូលំទូលាយ ដូចជាជម្រើសអាហារ និងភេសជ្ជៈ គ្រឿងបរិក្ខារសម្រាប់សុខភាព និងកាយសម្បទា សេវាកម្មថែរក្សាសម្ផស្ស ការិយាល័យធ្វើការ និងទីតាំងសម្រាប់ជួល ទីតាំងសម្រាប់ការប្រគុំកម្មវិធីផ្សេងៗ ថែមទាំងមាន Sky bar​ ដែលបានរចនាយ៉ាងស្រស់ស្អាត ទៅតាមបែបធម្មជាតិ ព្រមជាមួយទីតាំងចតយានយន្ដដ៏មានភាពងាយស្រួល។

ប្រវត្តិក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ PAKZONE Property Management Co., Ltd

ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ PAKZONE Property Management Co., Ltd ជាអ្នកសាងសង់មជ្ឈមណ្ឌលលក់ទំនិញពាណិជ្ជកម្ម  View Park Mall និងគម្រោងខុនដូ City View Residence។ PAKZONE Property Management Co., Ltd ក៏ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលមានបទពិសោធន៍ខ្ពស់នៅក្នុងប្រទេសកម្ពុជាដែលមានក្រុមអ្នកអភិវឌ្ឍដែលមានបទពិសោធការងារជាង 10 ឆ្នាំក្នុងការសាងសង់ អគារនៅក្នុងរាជធានីភ្នំពេញ។

ប្រវត្តិក្រុមហ៊ុន C-Herald Property Service Co.,Ltd

C-Herald Property Service Co.,Ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំំមួយដែលស្ថិតនៅក្រោម សម្ព័ន្ធក្រុមហ៊ុនជប៉ុន Creed Group of Japan និងក្រោមការដឹកនាំរបស់ក្រុមហ៊ុន Herald Real Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យ មួយដែលឈានមុខគេនៅប្រទេសតៃវ៉ាន់។​

C-Herald ផ្ដល់សេវាកម្មផ្នែកគ្រប់គ្រងសំណង់អាគារក្នុងការអភិវឌ្ឍ ដល់ម្ចាស់អាជីវកម្ម នូវសេវាកម្មដ៏ពិសេសបូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ វិធីសាស្រ្ដនៃការគ្រប់គ្រងអចលនទ្រព្យ និងការគ្រប់គ្រងតម្លៃដែលប្រកបដោយនវានុវត្តន៍ខ្ពស់ និងភាពម៉ត់ចត់ ។

បច្ចុប្បន្នក្រុមហ៊ុន C-Herald កំពុងធ្វើការគ្រប់គ្រងគម្រោងធំៗដូចជា View Park Mall, Bodaiju Residences និង City Light Condominium ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន C-Herald បានរួមបញ្ចូលនូវបទពិសោធន៍នៃការគ្រប់គ្រង់ទីផ្សារតាមបែបអន្ដរជាតិ ដែលប្រកបទៅដោយភាពសម្បូរបែប ជាមួយទៅនិងគំរូនៃការគ្រប់គ្រងបែបវប្បធម៌ក្នុងស្រុក ក្នុងការអភិវឌ្ឍនូវគំរូសេវាកម្ម គ្រប់គ្រងថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក។

70 Shares
Copy link
Powered by Social Snap