• Sun. Mar 13th, 2022

ស្រ្តីម្នាក់គួសរូបគំនូរ ទ្រី ដាណា យ៉ាងល្អពិសិដ្ឋដូចទេពធីតា ថែមទាំងដូចរូបពិតៗ

117 Shares

លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងលក់ពេជ្រ ទ្រី ដាណា ហើយលោកស្រីតែងចុះធ្វើសកម្មភាពមនុស្សធម៌ចែកទានដល់ជនក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះសារទឹកជំនន់នាពេលកន្លងមក។ ដោយសារឃើញសកម្មភាពលោកស្រីចុះចែកទានជួយអ្នកក្រក្រីច្រើនកន្លែងដូច្នេះ អ្នកគាំទ្រស្រឡាញ់លោកស្រី បានតបស្នងដោយគួសគំនូររូបដើម្បីទុកអនុសាវរីយ៍នូវបេសកកម្មមនុស្សធម៌របស់លោកស្រី ទ្រី ដាណា។ 

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ គណនីហ្វេសបុកឈ្មោះ Kong Voeun ដោយបង្ហាញស្នាដៃ យ៉ាងពិសិដ្ឋនិងសេរសេរយ៉ាងខ្លីថា“ជាដំបូងនាងខ្ញុំសុំទោសចែដាណាដែលខ្ញុំគូររូបចែដោយមិនបានអនុញ្ញាត។ ហើយគំនូរនេះបានប្តូរសំលៀកបំពាក់នឹងគ្រឿងអលង្ការខុសពីរូបដើមរបស់ចែ។តែនាងខ្ញុំគូរចេញពីចិត្តដោយភាពស្រមើរស្រមៃ”ខ្លួនឯង ថាគូរបែបនឹងប្រៀបបីដូចទេពធីតាសួគ៌ព្រះនាងនាគរាជ ដូចក្នុងរឿងព្រេងនិទានខ្មែរ។ សមនឹងចែដាណាមានទឹកចិត្តល្អ ជួយអ្នកក្រក្សត់នឹងអ្នករងគ្រោះទឹកជំនន់ជាច្រើន។ បានធ្វើអោយអ្នកគ្រប់គ្នា ស្រលាញ់រួមទាំងនាងខ្ញុំដែរ។ដូច្នេះហើយទើបខ្ញុំបានគូរូបមួយសន្លឹកនេះជាកាដូអនុស្សាវរីយ៍សំរាប់ចែ។ខ្ញុំសង្ឃឹមថាគំនូរនេះចែនឹងពេញចិត្ត។ ហើយនឹងបានដល់ដៃចែនៅថ្ងៃណាមួយមិនខាន ។បើមានខុសឆ្គងមិនសមរម្យត្រង់ណា សូម អធ្យាស្រ័យអោយនាងខ្ញុំផងចា៎។សូមបងប្អូនមេត្តាជួយlike នឹងshareអោយនាងខ្ញុំផងសូមអគុណទុកជាមុន។លេខទូរស័ព្ទថៃ 099 4164176”។

តាមរយៈការបង្ហាញរូបគំនួរដ៍ពិសិដ្ឋនេះ មានអ្នកគាំទ្រ និងចែករំលែកជាច្រើនផងដែរ។

117 Shares
Copy link
Powered by Social Snap