• Sun. Oct 17th, 2021

អ្នកឧកញ៉ា គិត ម៉េង សប្បាយចិត្ត ដែលសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស យាងមកកាន់គេហដ្ឋាន

103 Shares

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាអគ្គនាយក្រុមហ៊ុន រូយ៉ាគ្រុប បានបង្ហាញសារយ៉ាងខ្លីនៅលើផេកហ្វេសបុករបស់អ្នកឧកញ៉ា មានឈ្មោះ Neak Oknha Kith Meng ដែលផេកបុកនេះទើបហ្នឹងបង្កើតក្នុងខែតុលានេះ។
អ្នកឧកញ៉ាបានថ្លែងថា៖ “ទូលព្រះបង្គំ រួមទាំងក្រុមគ្រួសារ សូមថ្វាយព្រះពរ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ក្នុងឱកាសចម្រើនព្រះជន្មកាលនាពេលថ្មីៗនេះ។ ទូលព្រះបង្គំយើងខ្ញុំ ពិតជាមានកិត្តិយសណាស់ ដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងមកកាន់គេហដ្ធានរបស់ទូលព្រះបង្គំកាលពីខែមិថុនាកន្លងទៅ”។

គួរឲ្យដឹងថា៖ ពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានចូលរួមបរិច្ចាគថវិកា ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រួលបញ្ហាទុក្ខលំបាករបស់ប្រជាជនដែលរងគ្រោះដោយសារជំនន់ទឹកនភ្លៀងកម្ពុជា។

103 Shares
Copy link
Powered by Social Snap