• Mon. Mar 28th, 2022

ឧកញ៉ា ថោង សារ៉ាត់ ឧបត្ថម្ភអង្ករចំននួន ៥០តោ ជូនរដ្ឋបាលរាជធានីភ្នំពេញ

249 Shares

ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូរ និងលោកជំទាវ បានឧបត្ថម្ភអង្ករ ចំនួន ៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោនដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូ ថ្លែងឲ្យដឹងថា “ទោះជាតិចក្តីច្រើនក្តី លោកឧកញ៉ានិងក្រុមគ្រួសារនឹងខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ”។

សូមបញ្ជាក់ដែរថា៖ រាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចំនួន៧​ ក្នុងនោះមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ១.៣៨២គ្រួសារ​ មេីនឹង​ ១៨.៤២២នាក់៕

249 Shares
Copy link
Powered by Social Snap