• Mon. Mar 14th, 2022

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថ្លែងអំណរគុណដល់ ឧកញ៉ា សប្បុរសជន និងក្រុមហ៊ុន ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តដើម្បីជួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង

11 Shares

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ ៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់។ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ មានរហូតដល់ទៅ ២២នាក់។

រសៀលថ្ងៃនេះ ផេកហ្វេសបុកផ្លូវការ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានថ្លែងថា “ខ្ញុំបាទ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ប្អូនស្រី ធី សុវណ្ណថា ព្រមទាំងក្រុមការងារ នារសៀលថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ដែលបាននាំយកអំណោយមកឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ រួមមាន
១. លោកស្រី ធី សុវណ្ណថា (អង្ករ១តោន មី៣០កេស ទឹកត្រី៣០យួរ ទឹកសុទ្ធ ៣០យួរ
២.ឯកឧត្តមបណ្ឌិត ឌួង លាង (អង្ករ១តោន មី៣០កេស ទឹកត្រី៣០យួរ ទឹកសុទ្ធ ៣០យួរ)
៣. ឯកឧត្តមបណ្ឌិត លី ឆេង (អង្ករ១តោន មី៣០កេស ទឹកត្រី៣០យួរ ទឹកសុទ្ធ ៣០យួរ)
៤.ឯកឧត្តមបណ្ឌិត ស៊ី លាង (អង្ករ១តោន មី៣០កេស ទឹកត្រី៣០យួរ ទឹកសុទ្ធ ៣០យួរ) ។
៥ ឧកញ៉ា ហួត ជា (អង្ករកន្លះតោន មី២០កេស ទឹកត្រី ២០យួរ ទឹកសុទ្ធ២០យួរ)
៦ ឧកញ៉ា នួន អក (អង្ករកន្លះតោន មី២០កេស ទឹកត្រី ២០យួរ ទឹកសុទ្ធ២០យួរ)
៧. ឧកញ៉ា ភិរម្យ វិចិត្រ ដារ៉ា (អង្ករកន្លះតោន មី២០កេស ទឹកត្រី ២០យួរ ទឹកសុទ្ធ២០យួរ)
8 ក្រុមហ៊ុន ECCJ ( japan ) ( ១តោន អង្ករ)

រូបភាព ផេកហ្វេសបុក លោក អ៊ុំ រាត្រី

11 Shares
Copy link
Powered by Social Snap