• Wed. Dec 1st, 2021

គំរោង​វាយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ដើម្បី​សង់​អាគារ​កំពស់​ ៦០០ម៉ែត្រ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

ភ្នំពេញ​៖ គំរោង​វាយ​កំទេច​ចោល​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដែ​លក​ម្មសិទ្ឋ​របស់​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ដើម្បី​សាងសង់​អាគារ​ខ្ពស់​កម្ពស់​ជាង ៦០០ម៉ែត្រ​ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ​ទេ​។

បុគ្គលិក​ជាន់ខ្ពស់​សណ្ឋាគារ​នេះ​ បាន​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ លោក​បាន​លឺព៌​តមាន​នេះ​ពី​សារ​ព៌​តមាន​នានា​ ប៉ុន្តែ​លោក​មិនដែល​បាន​ទទួលការ​ជូនដំណឹង​ ពី​ថ្នាក់ដឹកនាំ​សណ្ឋាគារ​នេះ​ថា​ អាគារ​នេះ​នឹង​ត្រូវ​វាយចោល​ឡើយ​។

លោក​បន្ត​ថា​ “វា​ជា​រឿង​គួរឲ្យ​សោក​ស្តាយ​ ប្រសិនជា​សណ្ឋាគារ​បុរាណ​នេះ​ត្រូវ​វាយចោល​ តែ​លោក​មិន​ទោមនស្ស​អ្វី​នោះ​ទេ​ វា​អាស្រ័យ​លើ​ក្រុមហ៊ុន​ជា​អ្នក​សម្រេច​ប៉ុណ្ណោះ​”។

លោក​ឧកញ៉ា ​គិត​ ម៉េ​ង អគ្គនាយក​ក្រុមហ៊ុន ​Royal​ Group ​មិនដែល​បាន​បង្ហើប​ពី​រឿង​នេះ​ដល់​សារ​ព៌​តមាន​នោះ​ទេ​។

លោក​សេង​ ឡូ​តអ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​ ដោយ​លោក​តែងតែ​រុញ​ឲ្យ​សួរ​ទៅ​ក្រុមហ៊ុន​ផ្ទាល់​ ប៉ុន្តែ​លោក​អះអាង​ថា​កន្លងមក​ក្រុម​ហ៊ុន​រ៉ូ​យាល់​គ្រុប​បាន​ស្នើសុំ​វាយ​សណ្ឋាគារ​នេះ​ចោល​ ដើម្បី​សាង​សង់​​អា​គារ​ពា​ណិ​ជ្ជ​កម្ម​កំពស់ ៦០០ម៉ែត្រ​ ហើយ​រដ្ឋាភិបាល​បាន​យល់ព្រម​ជាគោល​ការណ៍​រួចហើយ​។

លោក​បន្ត​ថា​ “ការសាងសង់​គំរោង​នេះ​ពេលណា​ ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ​ សូម​សាកសួរ​ទៅ​ក្រុមហ៊ុន​វិញ​”។

នា​ពេល​កន្លងមក​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Sun​ Kian​ Ip​ Group​ របស់​ប្រទេស​ចិន​ ក៏បាន​ប្រកាស​ពី​ផែនការ​ការសាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់៥៦១ម៉ែត្រ​ នៅ​ទីតាំង​ជិត​ទីតាំង​នោះ​ផង​ដែរ​ ពោល​គឺ​នៅក្នុង​អតីត​សួន​កម្សាន្ត​ Dream​ Land​ ក្រោម​ទុន​វិនិយោគ​ប្រមាណ៦០០០លាន​ដុល្លារ​។

សម្រាប់​គម្រោ​ងធំៗ​ទាំង ២នេះ​ ប្រសិនជា​វា​លេច​រូបរាង​ឡើង​ប្រាកដ​មែន​នោះ​ នឹង​ក្លាយជា​អគារ​ដ៏​ខ្ពស់​ ដែល​មាន​ចម្ងាយ​ជិត​បំផុត​ពី​ព្រះបរមរាជវាំង​ និង​វិមានឯករាជ្យ​ ដែល​ជាទី​កម្សាន្ត​ប្រវត្តិ​សាស្រ្ត​ និង​ពេញនិយម​នៅក្នុង​រាជធានី​ភ្នំពេញ​។


ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ បាន​ទិញ​យក​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​កាលពី​ឆ្នាំ២០០៥​។ សណ្ឋាគារ​នេះ​ ជា​សណ្ឋាគារ​ទំនើប​លំដាប់​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ១៩៦៩​ ប៉ុន្តែ​បាន​បិទ​ទ្វា​ទៅវិញ​នៅ​ឆ្នាំ​បន្ទាប់​ នៅពេល​លោក​លន់​ ណុល​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​ សីហនុ​។ សណ្ឋាគារ​នេះ​ បាន​បើក​ជាថ្មី​នៅ​ឆ្នាំ១៩៩០​។


ចំណែក​លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ប្រធាន​ក្រុម​វិស្វករ​នៃ​គំរោង​ Thai​ Bunrong​ Twin​ Tower​ កំពស់​ជាង​៥៨០​ម៉ែត្រ​ ដែល​គ្រោង​សាងសង់​នៅ​ជិត​ទីតាំង​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ បាន​មានប្រសាសន៍​ថា​ លោក​មិន​ចង់​ជឿ​ថា​ក្រុមហ៊ុន​ Royal​ Group​ នឹង​សាងសង់​អាគារ​ខ្ពស់​បែបនេះ​ នៅ​កៀក​នឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថៃ​ ប៊ុ​នរ៉ុ​ងនោះ​ទេ​៕

ប្រភព៖ propertyarea.asia

Copy link
Powered by Social Snap