• Mon. Mar 14th, 2022

ឧកញ៉ា ទៀ វិចិត្រ បរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ ជូនដល់ សាយ តារា​ចម្រៀង​ Original song រត់ម៉ារ៉ាតុងស្វែករកជំនួយមនុស្ស​ធម៍​ជួយ​ដល់​មន្ទីរពេទ្យកុមារអង្គរ

15 Shares

អរគុណជាខ្លាំងម្តងទៀត ដែលត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ខេត្តព្រះសីហនុ នឹងជួយសំរួលដល់ក្រុមការងារយើងខ្ញុំ ទោះបីមានព្យុះភ្លៀវខ្លាំងក៏នៅតែមានការទទួលយ៉ាងកក់ក្តៅ។ នេះជាការលើកឡើងរបស់ សាយ ដែលជា តារាចម្រៀង Original song នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ លោកឧកញ៉ា ទៀ វិចិត្រ បានបរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ ជូនដល់ សាយ និងក្រុមការងារ ដែលរត់ម៉ារ៉ាតុងមកដល់ទឹកដីខេត្តព្រះសីហនុ ដើម្បីស្វែករកជំនួយមនុស្សធម៍​ជួយ​ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។

លោក សាយ បានបង្ហោះសារលើបណ្តាញសង្គមថា “មានមនុស្សច្រើនដែលសួរខ្ញុំថា ខ្ញុំរត់ធ្វើអី គ្រោះថ្នាក់ណាស់ បើទោះបីជាសាយឯងជោគជ័យជាមួយនឹងកម្មវិធីនេះ ក៏សាយឯងប្រឈមនិងការខូចជើង ឬមាន បញ្ហាជង្គងដែរ។ល។ ខ្ញុំក៏ឆ្លើយតបទៅវិញថា ខ្ញុំក៏មិនចង់រត់ដែរ បើសិនជាមានអ្នករត់ជំនួសខ្ញុំ ខ្ញុំចង់ឃើញជនជាតិខ្មែរយើងចេះជួយគ្នា ចេះចែករំលែក នឹងចេះលះបង់ផលប្រយោជន៍ និងពេលវេលាផ្ទាល់ខ្លួន ត្រឡប់ទៅកាន់សង្គមវិញ បើទោះបីជាសព្វថ្ងៃនេះឃើញថា មានអ្នកចូលរួមក្នុងកិច្ចការងារសង្គមច្រើនគួរសម តែបើគិតជាភាគរយគឺនៅមានតិចណាស់ធៀបនឹងប្រជាជនកម្ពុជា ដូច្នេះហើយបានជាខ្ញុំរត់ដើម្បីបង្ហាញពីទឹកចិត្ត ចែករំលែកមួយនេះទៅកាន់សង្គមជាតិខ្ញុំ ហើយក៏ចង់លើកទឹកចិត្តឲ្យយុវជនជំនាន់ថ្មីចេះចែករំលែកពេលវេលា នឹងផលប្រយោជន៍ផ្ទាល់ខ្លួនទៅកាន់សង្គមជាតិខ្លួនឯងខ្លះ ក្នុងដំណាក់ការឆ្នាំ 2020 នេះបន្ទាប់ពីជំងឺកូវីដ19 រាងស្បើយមកឥឡូវយើងជួបជាមួយនឹងបញ្ហាទឹកជំនន់ស្ទើរពេញផ្ទៃប្រទេស ហើយយើងក៏មិនដឹងថាប្រទេសយើង នឹងជួបអ្វីទៅថ្ងៃខាងមុខ ដូច្នេះហើយយុវជនដែលជាកម្លាំងស្នូលនៃប្រទេសជាតិ គួរមានស្មារតីចែករំលែក និងទទួលខុសត្រូវចូលរួមដោះស្រាយបញ្ហាចំពោះមុខ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់បញ្ហាដែល នឹងអាចកើតមាន”។

សូមបញ្ជាក់ថា ក្រុមការងារគម្រោងរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៍ជាមួយសាយនេះដឹកនាំដោយលោក អ៊ួន បឋម បានចេញដំណើរបន្តពីខេត្តកំពត ចូលមកដល់ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨តុលា និងបន្តការងារស្វែងរកថវិកាសប្បុរសធម៍នេះនៅខេត្តព្រះសីហនុ រហូតដល់ថ្ងៃ២២ខែតុលាឆ្នាំ២០២០៕

កម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ

official website : https://saicambodianartist.com

សំរាប់ការបរិច្ចាគលើ ABA App : 000 320 555 (Angkor Hospital for Children Limited)

Wing : 03206872 (AHC Patient Contributions)

15 Shares
Copy link
Powered by Social Snap