• Tue. Mar 22nd, 2022

អនុវត្ត​ន៏បាន​​ក្លាយ​ជា សេដ្ឋី ឧកញ៉ា​គីម ហ៊ាង នាំ​កូនស្រី​ចែក​អំណោយ បង្រៀន​ឲ្យ​កូន​​ត្រូវ​ចេះ​៣ចំណុច​នេះ

26 Shares

កាល​ពី​ថ្ងៃ​​ទី១៨ តុលា ២០២០ លោក​ឧកញ៉ា បណ្ឌិត គីម ហ៊ាង និងកូនស្រីច្បង គីម សំណាង ចូលី បាន​យក​អង្ករ​ ៣តោន មកចែកជូនដល់អ្នកភូមិមួយចំនួន នៅក្នុង ឃុំ ភូមិធំ និង ឃុំគគីរ​និង​អង្ករ​២តោន​ទៀត ដល់​បង​ប្អូនជាកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ។​ជា​មួយ​នឹង​សកម្មភាព​សប្បុរសធម៌​នេះ លោក​ឧកញ៉ា​បណ្ឌិត បាន​បង្រៀន​កូន​ស្រី​ច្បង​នៅ​ចំណុច​៣​ដែល​​ជា ចំណេះ​ដឹង​ទូទៅ​មួយ មហាជន​គូរ​តែ​យក​ទៅ​អនុវត្តន៍​តាម​ពិសេស​អ្នក​ជំនួញ។ ចំណុច​​ទាំង​៣នេះ មាន​ដូច​ខាង​ក្រោម៖

1. បើកូនអាចបង្កើតផលិតផល ឬសេវាកម្ម ដែលប្រជាជនកម្ពុជាទូទាំងប្រទេសប្រើប្រាស់ជាប្រចាំ នោះ​កូននឹងក្លាយទៅជាសេដ្ឋីលំដាប់ប្រទេស!

2. បើកូនអាចបង្កើតផលិតផល ឬសេវាកម្ម ដែលមនុស្សលើពិភពលោកប្រើប្រាស់ជាប្រចាំ នោះ​កូន​នឹង​ក្លាយ​ទៅ​ជាសេដ្ឋីលំដាប់ពិភពលោក!

3. បើកូនរកលុយបានកាន់តែច្រើន កូនត្រូវជួយមនុស្សអោយបានកាន់តែច្រើន នោះ​កូន​នឹង​ជោគជ័យ​កាន់​តែច្រើន!

សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងក្រុមការងារ KW Cambodia ទូទាំង​ប្រទេស ​កាល​ពី​ពេល​ថ្មីៗ​នវ បានចូលរួមបរិច្ចាគថិវិកា ចំនួន១៦លាន៨០ម៉ឺនរៀល ជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​​ផង​ដែរ៕

26 Shares
Copy link
Powered by Social Snap