• Mon. Mar 14th, 2022

ករុណា ពេជ្រ យកអំណោយចែកជូនបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

251 Shares

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ ជាមួយនឹងស្នាមញញឹម ចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ នឹងក្រោមការដឹកនាំដោយ លោក សំ រិទ្ធី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ តារាចម្រៀង ករុណា ពេជ្រ រួមជាមួយនឹងសប្បុរសក្រៅប្រទេសក្នុងប្រទេស បាននាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ ស្ថិតក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ តុលា ២០២០។

តាមការអោយដឹងពីតារាចម្រៀងករុណាពេជ្របានអោយដឹងថាការចែកអំណោយជូនបងប្អូនរងគ្រោះដោយទឹកជំនន់នោះគឺថវិកាបានមកពីបងប្អូនដែលរស់នៅក្រៅប្រទេសអាមេរិកបារាំងអូស្រ្តាលីនិងថវិកាពីសប្បុរសជនក្នុងស្រុកយកទៅចែកជូនចំនួន៣០០គ្រួសារដែលស្ថិតនៅភូមិលៀក  ឃុំព្រះនិព្វានចំនួន១៤២គ្រួសារ។និងទីលើកទី២ភូមិព្រៃទទឹង  ឃុំវាល  ចំនួន១៥៨  គ្រួសារ(មកពីឃុំវាលឃុំអង្គពពេល)  ។

សម្ភារៈដែលទទួលបានក្នុងមួយគ្រួសារអង្ករ១៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ី, ប្រេងឆា, ត្រីខ១យួរទឹកសុទ្ធ  អរុណាមួយកេស, ថវិការ  បួនម៉ឺនរៀល។ 

ជាមួយនឹងការចែករំលែកទុក្ខរបស់បងប្អូនរងគ្រោះលោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន« ឆ្លៀតក្នុងឱកាសនេះអោយរូបខ្ញុំបាទ  សូមថ្លែងអំណរគុណឯកឧត្តមលោកជំទាវសិល្បករ  សិល្បការនីសប្បុរជនក្នុងប្រទេសនិងក្រៅប្រទេសដែលមានទំនុកចិត្តមកលើរូបខ្ញុំ  ហើយថែមទាំងដែលបានបរិច្ចាគពេលវេលាថវិការួមជាមួយសម្ភារៈផ្សេងៗធ្វើកម្មវិធីមនុស្សធម៌សប្បុរសក្នុងពេលនេះសូមគោរពជូនពរសប្បុរសជនទាំងអស់ជួបតែសេចក្តីសុខរីកចម្រើនជោគជ័យគ្រប់ភារកិច្ច»៕

251 Shares
Copy link
Powered by Social Snap