• Fri. Mar 18th, 2022

ឧកញ៉ា ស្រី ចាន់ថន៖ មិនហត់ដោយឃើញ​​ស្នា​មញញឹមក្រុមការងារនឹង​បង​ប្អូន​ខ្មែរ​យើង

601 Shares

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ស្រីចាន់ថន បន្ទាប់ពីបានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់រួចមក លោកឧកញ៉ា បានដឹកនាំ ក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្គិន និងក្រុមការងារចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្ដាល ចុះធ្វើសកម្មភាព ចុះ សំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។ ហើយក្រុមការងារ បានចុះតាមខ្នងផ្ទះ ដែលកំពុងតែរងគ្រោះ និងជួបទុក្ខលំបាកដោយសារជំនន់ទឹកភ្លៀងជន់លិចនៅខេត្តពោធិ៍សាត់ មានចំនួន ២០០គ្រួសារ ដោយបាននាំយកសម្ភារៈមួយចំនួនដូចជា៖
១- អង្ករ ចំនួន ៤តោន
២- មី ចំនួន ៤០០កេះ
៣- ទឹកសុទ្ធ ២០០កេះ
៤- ត្រីខ ២០០យួ
៥- ទឹកត្រី ២០០យួ
៦- ទឹកស៊ីអីវ ២០០យួ
៧- ថវិការ ៨០០០០០០៛ (ប្រាំបីរលានរៀល)
ក្នុងនោះផងដែល មួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូ មី ២កេស ត្រីខ ១យួ ទឹកត្រី ១យួ ទឹកស៊ីអីវ ១យួ ទឹកសុទ្ធ ១កេស និងថវិការចំនួន ៤០០០០៛(បួនមុឺនរៀល)។ ហើយសរុបថវិកាកាទាំងអស់មាន 10,683.5 $។

“មិនហត់ដោយឃើញស្នាមញញឹម
ក្រុមការងារនឹងបងប្អូនខ្មែរuយើង”
|លោកឧកញ៉ា ស្រី ចាន់ថន

601 Shares
Copy link
Powered by Social Snap