• Thu. Oct 28th, 2021

ជំទាវ​ឧកញ៉ា​ ស្រី​ ណារួម​ហៅ​ ម៉ែរួយ​ ​ឧបត្ថម្ភ​5000$ ជួយ​ប្រជាពលរដ្ឋ​រង​ គ្រោះ​ដោយ​ជំនន់​

77 Shares

លោក​ជំទាវ​ឧកញ៉ា​ ស្រី​ ណារួម​ (រហ័ស​នាម​ ម៉ែរួយ​)​ ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ Rouy Infinity Co.,ltd ក៏បានចូលរួមចំណែក​​ឧបត្ថម្ភ​5000$ជួយដល់ប្រជាពលរដ្ឋនៅខេត្ត ដែល​ទទួល​រង​គ្រោះ​ដោយជំនន់ទឹកភ្លៀង។ នេះ​បើ​យោង​តាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ Maerouy Queen of Univers ។

យោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ Maerouy Queen of Univers បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ឃើញបងប្អូនជនរួមជាតិជួបទុក្ខលំបាក កង្វះ​សម្ភារ​និង​ស្បៀងអាហារ​ក្នុង​គ្រោះធម្មជាតិ​ទឹក​ជំនន់​នេះ ម៉ែរួយសូមជួយឧបត្ថមទឹកប្រាក់5000$ផង​ ដើម្បីជួយសម្រួលដល់បងប្អូន ហើយ​ក៏សូម​អំពាវនាវដល់បងប្អូនដទៃទៀតផងដែរ ជួយគ្នាក្នុងគ្រាលំបាក់ទោះតិចក្ដីច្រើនក្ដី។ សូម​ទេវត្តាជួយ​តាម​ថែរក្សាបងប្អូនទាំអស់គ្នា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



បើយោងតាមរបាយការណ៍​របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំនេះ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនឡើងដល់១២នាក់ ក្នុងនោះក្មេងចំនួន៥នាក់។

បើ​តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ សម្ដេច​តេជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស​។គិតត្រឹមម៉ោង 9.30នាទីយប់ ថ្ងៃ១៤តុលា២០២០នេះថវិកាទទួលបាន​ $5,725,000 ដុល្លារ និង 104 លានរៀល​ហើយ។

១.លោកឧកញ៉ា​គិត ម៉េង​ និង​ លោកជំទាវ

ម៉ៅ ចំណាន ២០​ មុឺនដុល្លារ។

២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។

៣.លោកឧកញ៉ា​ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។

៤.លោកឧកញ៉ា​ឌួង​ ឆាយ​ និង​ លោកជំទាវ​ដេត ម៉ាលីណា​ ១០មុឺនដុល្លារ។

៥.លោកជំទាវឧកញ៉ា​ង៉ូវ ម៉ុក​ និង​ លោក

ឧកញ៉ា​ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។

៦.លោកឧកញ៉ា​ថោង សារ៉ាត​ និង​ លោក

ជំទាវ​ធីតា​ ១០មុឺនដុល្លារ។

៧.ឧកញ៉ា​ហុង ពីវ​ ៥០មុឺនដុល្លារ។

៨.អ្នកឧកញ៉ា​ចេន សុី​ ៥០មុឺនដុល្លារ។

៩.ឧកញ៉ា​ឃុន សៀ​ ១០មុឺនដុល្លារ។

១០.​ឧកញ៉ា​លី ហួរ​ ១០មុឺនដុល្លារ។

១១.​ក្មួយ​ នឹម វណ្ណះ​ ៥ពាន់ដុល្លារ។

១២.​ក្រុមហ៊ុនស្រាបៀ​Ganzberg ៣០ម៉ឺនដុល្លារ។

១៣.ឧកញ៉ា​សៀ​ ឬទ្ធី​ ១០ម៉ឺនដុល្លារ។

១៤.​ឧកញ៉ា​ ហេង​សិទ្ធី​ និងលោកជំទាវ​១០ម៉ឺនដុល្លារ។

១៥​.ឧកញ៉ា​ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ។

១៦​. ក្រុមហ៊ុន​7NG ១ម៉ឺនដុល្លារ

១៧​.ឧកញ៉ា​អ៊ុល​ ចំណាន និងភរិយា​២ម៉ឺនដុល្លារ។

១៨​.ឧកញ៉ា​អឹង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ។

១៩​.ឧកញ៉ា​លី​ យ៉ុងផាត់​ និងលោកជំទាវ​២០ម៉ឺនដុល្លារ។

២០​. ធនាគារអេស៉ីលីដា​២០ម៉ឺនដុល្លារ។

២១ ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ ។

២២ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។

២៣ ឯឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ ។

២៤ ឯឧ លឹម លាង ១០ម៉ឺនដុល្លារ ។

២៥ អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។

២៦ ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។

ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈ​កម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ក្នុងករណីយមានសប្បុរសជនចង់ចូលរួម​បន្ថែម​ទៀត​សូមទាក់ទងលោកសេង ទៀង​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕)

77 Shares
Copy link
Powered by Social Snap