• Mon. Mar 14th, 2022

ទំនប់ស្ទឹងព្រែកត្នោតកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង

9 Shares

នៅយប់ថ្ងៃអង្គារ៏នេះទំនប់ស្ទឹងព្រែកត្នោតនៅខាងលិចរាជធានីភ្នំពេញនិងខេត្តកណ្តាលកំពុងប្រឈមនឹងជំនន់ទឹកស្ទឹងព្រែកត្នោត។ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះគឺដល់កម្រិតប្រកាសអាសន្នប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោតដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែមនិងភ្លៀងធ្លាក់ខ្លាំងមុននេះ​លើស​ពី​កម្រិត៧២,៨០មីលីម៉ែត្រត្រឹមម៉ោង១៨:៤០នាទីយប់បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់​អាង​ទឹក៧មករាឡើងខ្ពស់។ពីថ្ងៃត្រង់មកដល់ពេលនេះកម្ពស់ទឹកបានហក់ឡើង​០,៣០​ម៉ែត្​របន្ថែមធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់(ដែលបានច្រកបាវខ្សាច់លើកកម្ពស់០,៤០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗហើយ។

9 Shares
Copy link
Powered by Social Snap