• Mon. Mar 14th, 2022

ឧកញ៉ា ឡេង ណាវ៉ាត្រា រើសបុគ្គលិក ប្រាក់ខែ​​មិនតិចជាង ៤០០ដុល្លារ ជួយ​ដោះស្រាយ​បញ្ហា​សំរាម

530 Shares

ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសបុគ្គលិកច្រើននាក់ ដោយអោយប្រាក់ខែ យ៉ាងតិច៤០០ដុល្លារ ក្នុង១ខែ។

លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះ នៅក្នុងផេករបស់លោកថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក ដូចខាងក្រោម ៖

តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ (វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ)

កម្មករដើរតាមសាស័រ ចំនួន300នាក់ (វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ)

ត្រូវការជួលឡានប៉ែនបន្ទាន់ (វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ) មួយថ្ងៃធ្វើការ10ម៉ោង ចំនួន 80គ្រឿង ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម។

ការជ្រើសរើសបុគ្គលិក​ផ្នែកសំរាម​នេះ គឺស្របពេលដែល​បុគ្គលិកសំរាម​បាន​ធ្វើបាតុកម្ម ទាមទារផ្ដល់ប្រាក់កម្រៃដល់ពួកគេ ដោយ​ពួកគេ​មិន​ចេញ​ធ្វើការប្រមូលសំរាម ចាប់តាំងពីថ្ងៃទី០២ តុលា កន្លងទៅនេះ។ ការមិនចេញប្រមូលសំរាម​ ធ្វើ​ឲ្យ​កកស្ទះសំរាម​ នៅក្នុងរាជធានី ជាហេតុ​ធ្វើ​ឲ្យរដ្ឋបាល​រាជធានីភ្នំពេញ បាន​បញ្ចេញកម្លាំងប្រមូលសំរាម និងប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ៕​
បង​ប្អូន​ដែល​មាន​បំណង​ចង់​ធ្វើ​ការងារ​នេះ សូម​ទាក់ទង​ទៅ​លេខ៖

0963360486
069341888
0968018853
0968760516

530 Shares
Copy link
Powered by Social Snap