• Wed. Mar 30th, 2022

អ្នក​ជំនួញ​វ័យ​ក្មេង​១រូប​បើក​ហាង​កាហ្វេ​ប្រែន​ប្រើ​ឈ្មោះ​ខ្មែរ អញ្ជើញ​សុទ្ធតែ​​​តារា​ល្បីៗ​​ចូល​រួម

605 Shares

“ត្នោត​កាហ្វេ” ដែល​ជា​ហាង​មួយ​បង្កើត​ដោយ​​អ្នក​ជំនួញ​វ័យ​ក្មេង​១រូប បាន​បើក​សម្ពោធ​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ ក្រោម​វត្តមាន​តារា​ល្បីៗ​ជា​ច្រើន​រូប ព្រម​ទាំង​​អ្នក​ជំនួញ​ជា​ច្រើន​បាន​ចូល​រួម នៅ​លើ​បណ្ដោយ​​ផ្លូវ 432 សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន។

តារា​ល្បីៗ​ចូល​បាន​​បង្ហាញ​វត្តមាន ក្នុង​ពិធី​សម្ពោធ​នោះ​មាន​ដូច​ជា កញ្ញា មាស សុខ សោភា ជា លាងឈែ ម៉ា ដូណា ឆៃ លីដាឡែន រតនៈ ពិសិដ្ឋ នឹង ក្រុម​តារា​តិចតុក ផាត់ តាភូ​ជា​ដើម។ តាម​​បញ្ជាក់​ពី​ម្ចាស់​ហាង​អ្នក​នាង ឆាយ មួយអ៊ី វត្តមាន​តារា​ទាំង​អស់​ប៉ុន្មាន​ខាង​លើ សុទ្ធតែ​ជា មិត្តភ័ក្ដិ​ដែល​​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពិសេស​នោះ គឺ​កញ្ញា មាស សុខ សោភា ជា អាយដល​របស់​ខ្លួន ទើប​ក្នុង​ថ្ងៃ​សម្ពោធ​​មុខ​ជំនួញ​​របស់​អ្នក​នាង មាន​វត្តមាន​របស់​កំបូល​តារា​ចម្រៀង​រូប​នេះ។


“ត្នោត​កាហ្វេ” ជា​ហាង​មួយ​ដែល​ផ្ដោត​លើ​រសជាតិ​កាហ្វេ បែប​ថ្មី​មិន​​ធ្លាប់​មាន ក្នុង​នោះ​ដែរ​រាល់​កាហ្វេ សុទ្ធតែ​មាន​ការ​បញ្ចូល​ស្ករ​ត្នោត ដែល​ជា​រូប​មន្ត​ថ្មី​មួយ ។ “ត្នោត​កាហ្វេ” បាន​យក​ឈ្មោះ​តាម​រុក្ខជាតិ​ដ៏​រឹងមាំ និង​ពោរពេញ​ដោយ​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ។ មូលហេតុ​ដែល​នាំ​ឲ្យ ម្ចាស់​ហាង សម្រេច​ដាក់​ឈ្មោះ​​ថា”ត្នោត​កាហ្វេ” ក៏​ព្រោះ តែ​ម្ចាស់​ហាង​ស្រលាញ់​ឈ្មោះ​មួយ​នេះ​បង្ហាញ​ពី ​អត្តសញ្ញាណ ជា​របស់​ខ្មែរ ហើយ​ចង់​ឲ្យ​បង​ប្អូន​ដែល​ចង់ ពីសា​កាហ្វេ​នឹង​ឃើញ ត្នោត​កាហ្វេ​តែ​ម្ដង។

“ត្នោត​កាហ្វេ” មាន​ការរចនា​ស្លាក​យីហោ​រូប​ដើម​ត្នោត​នៅ​លើ​កំប៉ុង​កាហ្វេ​ជាមួយ​តម្លៃ​សមរម្យ ដោយ​ប្រភេទ​ភេសជ្ជៈ​ក្ដៅ (​កាហ្វេ​ខ្មៅ Americano កាពូឈីណូ ឡាតេ តែបៃតង និង​សូកូឡា ជា​ដើម។


ជា​ជំហាន​ដំបូង “ត្នោត​កាហ្វេ” ចាប់​ផ្ដើម​លក់​​ចាប់​ពី​ម៉ោង​៧ ​ព្រឹក​រហូត​ដល់ ម៉ោង​១១យប់​ដូច​ហាង​​កាហ្វេ​ប្រែន​ៗ​ទូទៅ ប៉ុន្តែ​ឆាប់ៗ​ខាង​មុខ​នេះ អាច​ឈាន​ដល់​ការ​លក់​រហូត​២៤ម៉ោង​លើ​២៤ម៉ោង​​តែ​ម្ដង។ ទីតាំង ស្ថិត​នៅ ផ្ទះ​លេខ២០A ផ្លូវ 432 សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន៕

605 Shares
Copy link
Powered by Social Snap