• Tue. Mar 15th, 2022

ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សូមទោស​មហាជន​នៅ​​ពាក្យ​សំដី​ដែល​លោក​​បាន​និយាយ​ដោយ​អចេតនា

143 Shares

កាល​ប៉ុន្មាន​ថ្ងៃ​មុន​លោក​ ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បាន​បង្ហោះ​វីដេ​អូ​មួយ​ ធ្វើ​ឲ្យ​មហាជន​​គ្រប់​គ្នា​មាន​ការ​ចាប់អារម្មណ៍​នឹង​​អស់សំណើច​ជា​ខ្លាំង មុន​ពេល​លោក​ចូល​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ វីដេអូ​មួយ​នេះ មហាជន​បាន​​share ចែក​គ្នា​មើល ជា​​ច្រើន ហើយ​ម្នាក់ៗ​​ទប់​សំណើច​មិន​បាន​ឡើយ ប្រសិន​បាន​បាន​ទស្សនា​វីដេអូ​នោះ។

ម្សិល​មិញ​នេះ លោក​ឧកញ៉ា បណ្ឌិត បាន​សរសេរ​សុំទោស​ជា​សាធារណៈ​​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​លោក ដែល​​មាន​ខ្លឹម​សារ​ទាំង​ស្រុក​ដូច​នេះ​ថា(ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យើង​ទាំងអស់ ចំពោះ​ពាក្យ​សំដី​មិន​ សមរម្យ​ដែល​ខ្ញុំ​បាន​និយាយ​ផ្តែផ្តាំ​ ទៅកាន់​ក្រុម​គ្រួសារ​ប្រពន្ធកូន​​មុនពេល​ចូល​បន្ទប់​វះកាត់​ ​ដោយ​គឹត​ថា​ភាគរយ​នៃ​ការ​រស់នៅ​បន្ត​ទៀត​មាន​មិន​ច្រើន​ និង​ដើម្បី​កុំ​អោយ​ប្រពន្ធ​កូន​មានការ​តក់ស្លុត​ផង​ ក៏​បាន​និយាយ​ខុស​ដោយ​អចេតនា​មិនបាន​គិត​ទុកជាមុន​ បើរនាប​បាក់​អាច​យក​រនាប​មក​ជួសវិញបាន​ តែបេី​សំដី​ហួស​មានតែ​សុំទោស​ដល់​ប្រិយមិត្ត​យើង​ទាំងអស់គ្នា​តែប៉ុណ្ណោះ​​ ខ្ញុំ​និយាយ​នេះ​ជា​អ្នក​ជំងឺ​ដែលមាន​ការ​ភិតភ័យ​និង​ជាលក្ខណៈ​​បុគ្គល​ផ្ទាល់​ខ្លួន​​ទេ​ ក្នុង​នោះ​ផងដែ​ក៏សូ​ម​អរគុណ​ដល់​ប្រិយមិត្ត​យើង​ទាំង​អស់​គ្នា​ដែល​បាន​ជូនពរ​ដល់រូបខ្ញុំ​ ពេលនេះ​ខ្ញុំ​បាន​ធូរស្បើយ​ពី​ជម្ងឺ​វិញ​បន្តិច​វិញ​ហើយ​ ។

143 Shares
Copy link
Powered by Social Snap