• Thu. Mar 24th, 2022

រូប​ថត​ពី​អាកាស នៃ​ការ​​សង្គ្រោះ អាគារ​កំពស់៧ជាន់ បាក់​រលំ​នៅ​ក្រុង​ព្រះសីហនុ អាច​ស្លាប់ និង របួស ច្រើន​នាក់

124 Shares


រូប​ភាព​​ពី​​លើ​អាកាស​​នេះ​ត្រូវ​បាន​ថត​ដោយ លោក Ja Dance មុន​នេះ​បន្តិច ខណៈ​សមត្ថកិច្ច​ព្រម​ទាំង​អាជ្ញាធរក្រុងព្រះសីហនុ កំពុង​តែ​ដុត​​ដៃ​ដុតជើង ជួយ​សង្គ្រោះ​អ្នក​ដែល​កំពុង​តែ​ជាប់​គាំង​​ទៅ​នោះ។

តាម​ការ​ឲ្យ​ដឹង​ពី លោក huy bunleng (ដំណឹងបឋម)​អាគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ឡើយ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនោះ៕ 


















រូប​ថត៖ Ja Dance
ប្រភពព័ត៌មាន៖ លោក huy bunleng

124 Shares
Copy link
Powered by Social Snap