• Tue. Oct 19th, 2021

បង្កើត​ភ្លាម ចេញ​សកម្មភាព​ភ្លាម មូល​និធិ​ឧកញ៉ា ហ៊ួត ជា ​នាំ​​អំណោយ​ចែក​​កម្មករ​សំណង់​ម្នាក់​​ធ្លាក់​ពី​លើ​អគារ​ក្នុង​ខេត្ត បាត់ដំបង

326 Shares

ក្រុមការងារ​មូលនិធិ​របស់​លោក​ឧកញ៉ា ហ៊ួត ជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បាន​ចុះ​​ទៅ​ដល់ ស្រុក សង្កែ ខេត្ត បាត់ដំបង ដើម្បី​ចែកអំណោយ ដល់​លោក រិន រមណី ដែល​ជា​ ​ជាង​សំណង់ គ្រោះថ្នាក់ពេលកំពុងធ្វើការងារ ធ្លាក់ពីលើអគារ របួសបាក់ខួរឆ្អឹងខ្នង។ នេះ​បើ​តាម​​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ របស់​លោក​ឧកញ៉ា។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ការងារ លោក រិន រមណី បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ ស្តា​លទ្ធភាព​ពលកម្ម​អ្នក​ជំងឺ​របួស​ខួរ​ឆ្អឹង​ខ្នង​ ។

សូម​បញ្ជាក់​ផង​ដែរ​ដា “មូលនិធិ​ឧកញ៉ា ហ៊ួត ជា” ជា​មូលនិធិ​ថ្មី​មួយ​ទើប​តែ​បង្កើត ដើម្បី​ជួយ​ដល់​អ្នក​រង​គ្រោះ​ការងារ​លើ​វិស័យ​សំណង់​​នៅ​កម្ពុជា។ គាំទ្រមូលនិធីលោកឧកញ៉ា ហ៊ួត ជា មាន​ណ័យ​ថា លោក​អ្នក​បាន​ចូល​រួម​ជួយ​សង្គ្រោះ​ជាង​សំណង់​កម្មករ​សំណង់​នៅ​កម្ពុជា។ សូម​ជួយ​គ្នា​ក្នុង​គ្រា​មានភ័យអាសន្ន ដើម្បី​​ពលរដ្ឋ​នឹង​សង្គម​យើង​ទាំង​អស់​គ្នា៕

326 Shares
Copy link
Powered by Social Snap