• Mon. Mar 14th, 2022

ឯកឧត្ដម​អ៊ុំ រាត្រី​​លាន់មាត់​សរសើរ​រីស៊ត កុងតឹនរ័ និង​ ផ្សារ​លើ​ទឹក​ដំបូង​គេ​បង្អស់​នៅ​ជិត​ក្រុង​ប៉ោយ​ប៉ែតរបស់ឧកញ៉ា​ឡេង ណាវ៉ាត្រា

120 Shares

ជា​ថ្មី​ម្ដង​ទៀត ឯកឧត្ដម​អ៊ុំ រាត្រី ចៅហ្វាយ​ខេត្ត បន្ទាយមានជ័យ បាន​លាន់មាត់​សរសើរ តំបន់​ អភិវឌ្ឍ​លំ​នៅ​ដ្ឋាន​របស់​ក្រុមហ៊ុន ឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ដែល​កំពុង​តែ​វិនិយោគ​លើ​ទឹក​ដី​របស់​លោក។ ការ​​លាន់មាត់​សរសើរ​នេះ​ស្រប​ពេល​ដែល​ឯកឧត្ដម បាន​ទៅ​ចូល​រួម ការ​បើក​ឲ្យ​ដំណើរ​ការ រីសត​កុងតឺន័រ ដំបូង​គេ​បង្អស់​ នៅ​ស្រុក ម៉ាឡៃ ជិត​ទីក្រុង​ប៉ោយប៉ែត។

ឯកឧត្ដម​អ៊ុំ រាត្រី បាន​សរសេរ​លើ​ផេក​ផ្លូវ​ការ​បែប​នេះ​ថា​( អរគុណសន្តិភាព ស្រុកម៉ាឡៃ ជា​ស្រុក​បញ្ចប់សង្រ្គាមក្រោយគេ ក្រោមនយោបាយឈ្នះឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹង​គុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និង​ប្រតិ​បត្តិក​រនយោបាយ ឈ្នះ ឈ្នះ ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ និង​ការឯកភាពជាតិ ពេញលេញ ! អភិវឌ្ឍ​លំនៅ​ដ្ឋានដោយក្រុមហ៊ុន ឧកញ្ញ៉ា ឡេង ណាវ៉ាត្រា។)។

សូម​បញ្ជាក់​ផង​ដែរ​ដា កាល​​ពី​ថ្ងៃ 14/09/2020 ក្រុមហ៊ុន​​ខ្នាត​យក្ស​ដែល​វិនិយោគ​ដោយ​ឧកញ៉ា​វ័យ​ក្មេង​កំពុង​មាន​ប្រជា​ប្រិយភាព​រូប​នេះ​បាន​រៀបចំ​កម្មវិធីប្រណាំងទូក ជាមួយកំពូលតារាចម្រៀង​​ល្បីៗ ដូច​ជា លោក ខេម កញ្ញា តន់ ច័ន្ទសីម៉ា ជា​ដើម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​កម្សាន្ត​នៅ រីស៊ត កុងតឹនរ័ និង​ផ្សារ​លើ​ទឹក​ដំបូង​គេ​បង្អស់​នៅ​ជិត​ទី​ក្រុង​ប៉ោយ​ប៉ែត យ៉ាង​សប្បាយ​រីក​រាយ។

120 Shares
Copy link
Powered by Social Snap