• Mon. Mar 14th, 2022

CEO Khmer Club បើក​ជា​ផ្លូវ​ការ​ហើយ ក្រោម​វត្ត​មាន​ឧកញ៉ា​ល្បី​ជា​ច្រើន​រូប

588 Shares


CEO Khmer Clubបង្កើត​​ឡើយ​ដោយ​យុវជន​មួយ​ក្រុម ដែល​មាន​គោល​ដៅ​ចែក​រំ​លែក​អាថ៌​កំបាំង​ជោគជ័យ​ពិត​របស់​CEO​ក្នុង​ប្រទេស​កម្ពុជា ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ កញ្ញា ឆ្នាំ ២០២០ ក្រោម​វត្ត​មាន​ឧកញ៉ា​ល្បី​ជា ព្រម​ទាំង​ប្រធាន​ក្រុម​ហ៊ុន​​ស្ថាប័ន​ជា​ច្រើន​រូប។

ក្នុង​​ថ្ងៃ​សម្ពោធ​នោះ គេ​ឃើញ​មាន​វត្ត​មាន​ឧកញ៉ា​ៗ​ព្រម​ទាំង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​មាន​​ដូច​ជា លោក​ឧកញ៉ា យូ សាម៉េត លោក​ឧកញ៉ា ហ៊ួត ជា លោក ឧកញ៉ា នួន រិទ្ធី បណ្ឌិត សំ ហេង លោក បណ្ឌិត ឃិត ឈឿន ព្រម​ទាំង​ប្រធាន​ក្រុម​ហ៊ុន​​ស្ថាប័ន​ជា​ច្រើន​រូប​ទៀត ដែល​ពួក​គាត់​សុទ្ធតែ​ជា​បុគ្គល​ជោគជ័យ​លើ​វិស័យ​ជំនួញ។

គោលដៅ​នៃ CEO Khmer Club​បង្កើត​​ឡើយ​ដោយ​យុវជន​​៩រូប​ពួក​គាត់​សុទ្ធតែ​ជា​ប្រជា​ប្រធាន​ក្រុមហ៊ុន ដែល​មាន​គោល​បំណង ដើម្បីគៀងគរម្ចាស់អាជីវកម្ម ប្រធានក្រុមហ៊ុន និង ប្រធានក្រុមប្រឹក្សាអភិបាល អ្នកដែលមានបទពិសោធន៍រួម ជាពិសេសជួយដល់សង្គមកម្ពុជាផ្នែកធុរះកិច្ច។
ដើម្បីចែករំលែក និង ផ្តល់ជូននូវចំណេះជំនាញ បទពិសោធន៍ល្អៗ ដែលគួរឲ្យទុកចិត្តបំផុតសម្រាប់សមាជិក និង អតិថិជនរបស់យើង។
ដើម្បីបង្កើនប្រសិទ្ធិផល និងប្រសិទ្ធិភាពនៃការគ្រប់គ្រងអាជីវកម្មសមាជិក និងអតិថិជនរបស់យើង។



ការ​ទទួល​ពាក្យ​ចូល​រៀន​​ចាប់​ពី​ពេល​នេះ​តទៅ នៅ​ការិយាល័យ​កណ្ដាល​របស់ CEO KHMER CLUB មាន​ទីតាំង​នៅ​ជាន់​ទី៣​ផ្សារ​KC Marke ដែល​យើង​​អាច​ធ្វើ​ដំណើរ តាម​ផ្លូវ ខាង​ជើង​វត្ត​តាំងក្រសាំង ផ្លូវ​រថភ្លើង​ទៅ​ប្រលានយន្តហោះ ទល់​មុខ​គម្រោង​បុរី​អ័រគីដេ​ពោធិ៍​ចិនតុង៕

588 Shares
Copy link
Powered by Social Snap