• Fri. Mar 25th, 2022

ណូម័រ ចេញ Original Songs ​លើក​ដំបូង​បទ ”សម្ពាធបេះដូង” ជា​មួយ​ប្រុស​ស្អាត ភពft

275 Shares

ពិធីការិនីរូបស្រស់ អ្នកនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ ដែលជាតារាសម្ដែងនិងពិធីការិនីនោះ បាន​ឈាន​មួយ​ជំហានទៀត តាមរយៈការបន្ថែមអាជីពថ្មីវិវឌ្ឍខ្លួនទៅជាតារាចម្រៀង​​​អាជីពតែម្ដង ដែល​បានចេញបទដំបូងជា Original Songs បទ ”សម្ពាធ​បេះ​ដូង​​” ច្រៀង​ឆ្លង​ឆ្លើយ​ជា​មួយ​តារា​ចម្រៀង​លោក​ភព ជាចម្រៀងបែបស្នេហាមនោ​សញ្ចេត​នា​ ហើយក៏ចេញ MV ជាផ្លូវការផងដែរ។

ណូម័រ មិនហ៊ានរំពឹងថា អាជីពថ្មីរបស់នាងនឹងទទួលបានជោគជ័យដូចអាជីពចាស់ ឬយ៉ាងណានោះទេ ប៉ុន្ដែនាងថា ឲ្យតែការងារសិល្បៈ នាងស្រលាញ់ទាំងអស់ ពិសេសអាជីពចម្រៀងនេះ នាងនឹងប្រឹងបន្ដទៅមុខព្រមគ្នាជាមួយអាជីពសម្ដែង និងពិធីការិនី។

ណូម័រ ថា នៅមានបទចម្រៀងជា Original Songs មួយចំនួនទៀត ដែលត្រៀមចេញនាពេលខាងមុខនេះហើយ។មុនចាប់អាជីពចម្រៀងនេះ ណូម័រ ក៏បានបង្ហាញសញ្ញាបើក​បេះ​ដូង​ទទួលយកគូស្នេហ៍ថ្មីផងដែរ ប៉ុន្តែនៅពេលនេះ នាងវាចាថា មិនទាន់រកបានម្ចាស់​បេះ​ដូង​ថ្មីឡើយ។ នាងថាចំណងស្នេហាថ្មី នាងត្រូវការពិសោធន៍បេះដូងឲ្យបានល្អិតល្អន់ជា​មុន​​​សិន ដើម្បីជៀសវាងការជួបរឿងខកបំណងជាលើកទី២។

ក្រៅ​ពីណូ ម័រ តារាចម្រៀងដែលវិវឌ្ឍខ្លួនមកពីអាជីពសម្ដែង មានដូចជា កញ្ញារ៉ាប៊ី , ទេព បូព្រឹក្ស , អែន ជី និងពេជ្រ សូលីកា ជាដើម ហេតុនេះហើយបានជាទស្សនិកជនរង់ចាំមើល​​ថា តើណូម័រ នឹងធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងកាន់តែល្បីថែមទៀត ជាមួយអាជីពថ្មីនេះបាន​ដែរឬយ៉ាងណា ខណៈដែលពេលនេះ ទីផ្សារចម្រៀងផ្នែកយុវវ័យកាន់តែមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លាជាងមុន៕

275 Shares
Copy link
Powered by Social Snap