• Mon. Mar 14th, 2022

អតីតៈ​តារា​​សម្ដែង​គីម​លីហ្សា​​បង្ហើប​​​គម្រោង​បើកហាងលក់ពេជ្រ ក្រោម​ទុន​រាប់​លាន​ដុល្លារ

59 Shares

បន្ទាប់ពីមានឈ្មោះជាថៅកែស្រី នៃម្ចាស់ផលិតផលថែរក្សាសម្រស់និងបង្កើតប្រ៊េនផ្ទាល់ខ្លួន អតីត​តារាសម្តែង អ្នកនាង គីម លីហ្សា ត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀត​ថា ​នាង​ទំនង​ជា​បង្កើត​មុខជំនួញថ្មី ជា​អ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា​ បាន​បង្ហោះ​សារ​ក្នុង​ហ្វេស​ប៊ុកអមដោយរូបថត ជាច្រើនសន្លឹកនិងវីដេអូឃ្លីប​ និង​ពាក្យ​ពេជ្រ​មួយ​ចំនួន​ទៀត​ផង។ មុខ​ជំនួញ​មួយ​នេះ​ត្រូវ​បាន​គេ វាយ​តម្លៃ​បាន​ថា ប្រើ​ទុន​រាប់​លាន​ដុល្លារ ឯណោះ។


ហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនិងការសួរសំនួរបែបនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរ ថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបានមហាជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខផងដែរ បើធៀបជាមួយនិងផលិតផលអនឡាញល្បីឈ្មោះមួយចំនួនទៀត។

សូមរំលឹកថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមី​និងទទួល​បានចំណងដៃកូនប្រុសពីរនាក់។ តារាសម្តែង រូបនេះ បានវិលមកប្រទេសកំណើត និង​​បានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេតឃើញថា គីម លីហ្សា ប្រហែលជាគ្រោង​បើក​ហាង​លក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើប​​ពីគម្រោងនេះនៅ​តាមបណ្តាញសង្គមហ្វេសប៊ុក៕

59 Shares
Copy link
Powered by Social Snap