• Wed. Mar 16th, 2022

ជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ីបរិចាកថវិការ៥ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​កាកបាទ​ក្រហម​កម្ពុជា​ ​ខេត្ត​កណ្ដាល

533 Shares

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឧកញ៉ា អ៊ាន សៀវម៉ី បានបរិចាកថវិការផ្ទាល់ខ្លួនបន្ថែមចំនួន ៥០,០០០ដុល្លារទៀត (ប្រាំម៉ឺន$)គ្រប់៩ម៉ឺនដុល្លារ ត្រូវនឹងថ្ងៃខួបកំណើតរបស់ ឧកញ៉ា នា​ថ្ងៃ​០៩​ខែ​០៩ខាងមុខនេះ និង ចេលលាងដៃចំនួន១០០ដប ស្ព្រេយបាញ់អាកុលចំនួន១០០ដប ជូនដល់កាកបាតក្រហមកម្ពុជា ប្រចាំខេត្តកណ្តាល ដោយមានវត្តមានជាអធិបតីភាព និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងមានការអមដំណើរជាកិត្តិយសពីសំណាក់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការនៃ ក្រសួងកិច្ចការនារី និង សប្បុរសជននានា រួមមានលោក ហុង ឃាង និង ភរិយា បានឧបត្ថមអង្ករចំនួន២តោន ផងដែរ។ បន្ទាប់មក ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានឧបត្ថមថវិការ ចំនួន២០០០ដុល្លារ សំរាប់ជួសជុលផ្លូវលំមួយខ្សែរប្រវែង៤៧០មែត្រ ដែលស្ថិតនៅ ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាច់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ហើយនាល្ងាចថ្ងៃដដែលនោះ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចុះទៅសាកសួរផ្ទាល់ដល់គ្រួសារមួយដែលកំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំង ដែលបានគ្រោះថ្នាក់ចរារណ៍ ដោយបានឧបត្ថម ប្រាក់ចំនួន៥០០ដុល្លារ អង្ករ៥០គីឡូ គ្រឿងបរិក្ខា ឧបភោគបរិភោគនានាជូនដល់ពួកគាត់ និង ជនពិការ ១០០$ ព្រមទាំង៥គ្រួសារជិតខាងផ្សេងទៀត ចំនួន២០មុឺនរៀល ក្នុង មួយគ្រួសារផងដែរ។

ឧកញ៉ា អ៊ាន សៀវម៉ី ក៏សូមប្រសិទ្ធិពរជ័យជូនដល់ពលរដ្ឋកម្ពុជាទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ គ្រប់ក្រុមគ្រួសារ និង ចូលរួមការពារទប់ស្កាត់ជំងឺខូវីត១៩ទាំងអស់គ្នា៕

533 Shares
Copy link
Powered by Social Snap