• Mon. Mar 14th, 2022

បទ «កុំក្រយូរពេក» លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ចេះ​រកស៊ី ​​ចេញ​​ភ្លាម​មាន​អ្នក​ទស្សនា​ជាង៤​លាន​​ដង

19 Shares

MV ចម្រៀងថ្មីរបស់តារាចម្រៀងប្រុសល្បី ឈ្មោះ​ប្រចាំផលិតកម្ម សាន់ដេគឺ លោកខាត់ ជេមស៍ បានចេញជាផ្លូវការហើយ ក្រោមចំណងជើងថា «កុំក្រយូរពេក» បទ​ចម្រៀង​១បទ​នេះ​កំពុងតែ​ទទួល​បាន​​ការ​គាំទ្រ​ជា​ខ្លាំង គ្រាន់​ចេញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​​មាន​អ្នក​ទស្សនា​ជាង៤លាន​ដង​ទៅ​ហើយ។​

MV ចម្រៀងមួយនេះ ត្រូវបានគេដឹងថា ទំរាំបានបញ្ចេញជាផ្លូវការ គឺ​ឆ្លង​ការឧបសគ្គជាច្រើន ពោលត្រូវទៅផ្តិតយកទិដ្ឋភាពពិតនៅកោះរ៉ុង។ តែអ្វីដែលនឹកស្មានមិនដល់ គឺលោក ខាត់ ជែមស៍ និងក្រុមការងារបានជាប់នៅទីនោះរយៈពេល៣ថ្ងៃឯណោះ ដោយ​សារ​បញ្ហា​អាកាស​ធាតុ​មិន​អាច​វិល​ត្រឡប់​មក​ដី​គោក​វិញ​។ គ្រ

ពិតណាស់ក្នុង MV ចម្រៀងមួយនេះ ក្រៅពីមានសាច់ភ្លេចពិរោះបែបមនោសញ្ចេតនាហើយនោះ ថែមទាំងបានបង្កប់នូវអត្ថន័យ ផ្តល់ជាគំនិតមួយចំនួនដល់អ្នកទស្សនាផងដែរ ខណៈពីដំបូងឡើយ លោក ខាត់ ជែមស៍ មានរបរចិញ្ចឹមជីវិតជាអ្នកនេសាទនៅតំបន់សមុទ្រ ដោយ​សារទឹកដម​សំឡេង​ពីរោះក៏បានទៅរស់នៅទីក្រុង ដើម្បីផ្លាស់ប្តូរជីវិតរបស់ក្លាយជាអ្នកចម្រៀងល្បី តែ​ដោយ​សារការ​មិនចេះគិតគ្រប់ជ្រុងជ្រោយ អាងខ្លួនល្បីធ្វើខ្លួនហឺរហារ ក៏បានធ្លាក់ខ្លួនជាអ្នកក្រវិញ។ យ៉ាងណាមិញ ដោយសារការដឹងកំហុស លោកក៏បានកសាងខ្លួនជាថ្មី និងមានជីវភាពសមរម្យ មានទស្សនិក​ជន​គាំទ្រ​ដូចគ្រាដើម។

អាចនិយាយបានថា ជាចំណីអារម្មណ៍ថ្មីមួយសម្រាប់អ្នកគាំទ្រ ក្នុង​ការទស្សនានិងស្តាប់ចម្រៀងថ្មី​របស់​ ខាត់ ជេមស៍ មួយបទនេះហើយ ព្រោះក្រៅពីបង្កប់គំនិតអប់រំ ចម្រៀងពីរោះ ថែមទាំងបានផ្តិត​យក​នូវ​សម្រស់តំបន់សមុទ្រ​ដ៏ស្រស់ត្រកាលរបស់កម្ពុជាឲ្យមហាជនបានទស្សនាទៀតផង ពោល​គឺនៅ​កោះ​រ៉ុងនេះឯង។

បើគេនៅចាំមិនភ្លេច ដោយសារការទៅថត MV ចម្រៀងមួយនេះ ខាត់ ជែមស៍ និងក្រុមការងារ បានជាប់ខ្លួននៅកោះរុងរយៈពេល៣ថ្ងៃឯណោះ ដោយសារតែអាកាសធាតុមិនអំណោយផល ក្នុងការធ្វើដំណើរតាមទូកត្រឡប់មកវិញ។

ដើម្បីដឹងថាចម្រៀងមួយបទនេះពីរោះកម្រិតណាស់នោះ សូមទស្សនាវីដេអូខាងក្រោម៖

19 Shares
Copy link
Powered by Social Snap