• Mon. Mar 28th, 2022

ខេម ចាត់​ទុក​ខ្លួន​ឯង​ជា​ឆ្កែ ឆ្លើយ​បក​ទៅ​ថៅកែ​ថោន អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​តាម

52 Shares

ម្សិល​មិញ​នេះ ផលិតកម្ម​ថោន​ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ដល់​ខេម​ តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ពិត​ ប៉ុន​ សុណារិន​ ឲ្យ​មក​ដោះ​ស្រាយ​ និង​បកស្រាយ​ករណី​កិច្ចសន្យាជាមួយ​នឹង​ផលិតកម្ម ក្រោយ​ឃើញតារា​ប្រុស​រូប​នេះ​ចេញ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង។

សេចក្ដី​ជូន​ដំណឹង​នេះ​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ ផលិតកម្ម​ទីក្រុង​ភាពយន្ត (ថោន) កាល​ពី​​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ​ ២០២០នេះ​ ក្រោយ​ពី​លោក​ ខេម​ បាន​ចេញ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង ស្រប​ពេល​ខ្លួន​នៅ​ជាប់​កិច្ច​សន្យា​ជាមួយ​នឹង​ផលិតកម្ម​ ថោន​នៅឡើយ រហូត​ដល់​ខែធ្នូ​ ឆ្នាំ ២០២០​ទើប​ចប់​កុងត្រា។

មិន​បាន​ប៉ុន្មាន​ម៉ោង​ផង លោក ប៉ុន​ សុណារិន​ ហៅ​ខេម បាន​បញ្ចេញ​សារ​​​យ៉ាង​អន្លង់អន្លោច ឆ្លើយ​មក​ទៅ​អតីត​ថៅកែ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នក​គាំទ្រ តារា​ចម្រៀង​រូប​នេះ សម្ដែង​ការ​អាណិតអាសូរ​លោក​ជា​ខ្លាំង។ ខាង​ក្រោម​នោះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង របស់​ខេម ដែល​បាន​​សរសេរ​​ផេក​ផ្លូវ​ការ​របស់​​

(យប់ជ្រៅហើយ

អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ ។

មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ ។

លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ

មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក )៕

ខាង​ក្រោម​នេះ ជា​ការ​​បញ្ចេមតិ របស់ តារា​ចម្រៀង​ក៏​ដូច​ជា អ្នក​ផលិតកម្មវិធី របស់​ថោន បន្ទាប់​ពី​មាន​ការផុសខ្លឹមសារ ខាង​លើ​របស់ខេម

52 Shares
Copy link
Powered by Social Snap