• Tue. Mar 15th, 2022

ទស្សនៈលោកឧកញ៉ា ហួត ជា ដើម្បីឈានទៅសម្រេចជោគជ័យ

142 Shares

ឧកញ៉ា ហួត​ ជា ស្ថាបនិក និង នាយកប្រតិបត្តិ​ក្រុមហ៊ុន​ហួត ជា លក់​គ្រឿង​សំណង់​ ត្រូវបាន​គេដឹង​ថា ជាសហគ្រិនវ័យ​ក្មេង​មួយ​រូប​ ដែល​កំពុង​ជោគជ័យ​។ ជារើយៗ​លោក​ឧកញ៉ា តែង​ចែករំលែក​នូវទស្សនៈយោបល់ល្អ​តាម​រយៈបណ្តាញសង្គម​ Facebook ដល់​យុវជន និងអ្ន​កគាំទ្រលោក​ ។

ខាងក្រោម​នេះជាទស្សនៈល្អៗ របស់​លោក​៖

-ប្រសិនបើ​​អ្នក​គិត​ថា អ្នក​ខ្លាំងក្លា​ នោះអ្នក​នឹង​រឹង​មាំ​

-​សុបិន​ មិន​អាច​ទៅរួច​ឡើយ បើ​អ្នក​គ្មានឆន្ទះ​ផង

-​​លុយមិនចូលចិត្តនៅជាមួយអ្នកអត់គំនិតទេ

-កើត​មកក្នុងត្រកូលអ្នកក្រ ឬគ្រួសារអ្នកក្រ មិនសំខាន់ ការគិតមិនក្រ ពេលបច្ចុប្បន្ន និង អនុវត្តគំនិត អ្នកមានទើប​សំខាន់

-​ការសេពគប់ អាចផ្លាស់អនាគត់របស់មនុស្សបាន

-ពាក់មួកសុវត្ថិភាព គឺស្រលាញ់​ខ្លួន​អ្នក​ និងក្រុមគ្រួសារ​អ្នក​

-​ធ្វើ​ចិត្ត​អោយ​ជ្រះ​ថ្លា​ទើប​ចិត្ត ​និង​កាយ​សប្បាយ

-ភាពស្មោះត្រង់​ជាកត្តា​នាំឱ្យជោគជ័យ

-​ភាពជោគជ័យ​ មិន​មែននិយាយ​ពីចំនួន​​ទឹក​ប្រាក់​ទេ      វាជាភាពខុស​គ្នា​ ដែលអ្នក​ធ្វើ​ក្នុងជីវិត​អ្នក​

-​រៀន​គិត​ធំ​ ទោះ​មិនបាន​ធំ​ដូច​ការ​គិត​តែ​យើង​បាន​ធ្វើ​វា​អស់​ពី​ចិត្ត​​

-យើង​មាន​ឱកាសរៀន​ជានិច្ច​ ទោះជាយើង​​នៅវ័យ​ណាក៏ដោយឮ

-​ទំលាប់ល្អពិបាកសាង និងធ្វើ​ តែលទ្ធផលល្អ ទំលាប់អាក្រក់ងាយធ្វើ តែលទ្ធផលបរាជ័យ

-ធ្វើ​កាងារអ្វីកដោយត្រូវផ្តោតនិងធ្វើ​វាអោយបាន 100% នោះនិងក្លាយជាទំលាប់ល្អ និងជោគជ័យ 100%

-​រង្វាស់ពាក្យ( Love) ស្រលាញ់ គឺជាការវាស់ដោយទង្វើ​ មិនមែនវាស់ដោយនិយាយទេ​

-​អ្នកនឹងលំបាក បើ​អ្នកបាត់បង់ការតស៊ូ​

-បើចង់រកស៊ី​ធូរ ត្រូវដឹងគុណម្តាយ ស្នាមញញឹមរបស់ម្តាយ គឺជាកំលាំងចិត្តដ៏ធំ​សំរាប់កូន

-ពេលខឹងខ្លាំង សូមគិតដល់ផលលំបាក ដែលខំកន្លងបន្តិចផង

-​អោយតែមានឆន្ទៈ សូមសេពគប់ជាមួយខ្ញុំមក យើង​និងធ្វើការជាមួយគ្នា

-​ធ្វើមនុស្សរឹងមាំ តែមិនឈ្លើយ​

-ធ្វើមនុស្សចិត្តមេត្តា តែមិនសំដែង

-ធ្វើមនុស្សក្លាហាន តែមិនប្រើ​អំណាច

-​ការអប់រំខ្លួនឯងនឹងធ្វើឱ្យអ្នកមានសំណាងលើខ្លួនឯង ដែលអ្នកអាចធ្វើបានអ្នកគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នក

-​វិនិយោគការអប់រំផ្លូវចិត្ត នឹងធ្វើអោយអ្នក រស់នៅមានសេចក្ដីសុខច្រើន

-​​ការផ្លាស់ប្តូរ គឺជាការសម្រាកគិតបន្តិច ដើម្បីរកគន្លឹះអោយល្អជាងមុន

-ខ្ញុំគ្រប់គ្រងបុក្កលិក យកលទ្ធផលមិនមែនយក ហេតុផលទេ

-ការយកចិត្តទុកដាក់នឹងផ្ដល់ សារសំខាន់អោយគ្នាទៅវិញទៅមក គឺជាខ្សែរចំណងរឹតចិត្ត នៃទំនាក់ទំនង អោយកាន់តែជិតស្និត នឹងរឹងស្វិតកាន់តែខ្លាំង។

-ភាពសោះកក្រោះ មិនយកចិត្តទុកដាក់ចំពោះគ្នាយូរៗទៅនឹងធ្វើអោយខ្សែរចំណងធូរលុង ស្រួលស្រាយ ងាយនឹងដាច់ចេញពីគ្នា។

-វិនិយោគ​ការអប់រំ​ចិត្តនិងធ្វើ អោយអ្នករស់នៅមានសេចក្ដីសុខច្រើន​

-​កុំ​ឱ្យ​លុយ​ ជាអ្នក​កែចរិក​អ្នក​

-​ជីវិតដ៏ល្អគឺនៅពេលដែលអ្នកញញឹមជាមួយសុបិនរបស់អ្នក      ​​

-​ពេញចិត្តផ្លូវដែលយើងដើរ​ នោះកាធ្វើដំណើរ​មិនហត់នឿយឡើយ​ រើស​មុខរបរ ដែលពេញចិត្ត រកស៊ី​មិនធុញឡើយ​

-​ចង់ក្លាយជាអ្នកមាន​ ត្រូវចេញក្រៅផ្ទះ​ ឲ្យបានច្រើន​

-ធ្វើ​ជាមនុស្សល្អដូចមិនពិបាកផង ហេតុអ្វីបានជាមនុស្សយើង​ចូលចិត្តធ្វើ​អាក្រក់ម្ល៉េះ

– អ្នកមិនអាចត្រឡប់ក្រោយ និងផ្លាស់ប្តូរការចាប់ផ្តើមទេ ប៉ុន្តែអ្នកអាចចាប់ផ្តើមកន្លែង ដែលអ្នកមាន និងការផ្លាស់ប្តូរការបញ្ចប់

ការគិតរបស់មនុស្ស មាន បីកំរិត :

– ធ្វើជាមនុស្សចង់មាន ត្រូវគិត លើការរកលុយ និងវិធីសាស្រ្ត​ រកលុយ

– ចង់ធ្វើ​ជាមនុស្សធម្មតា គិតលើព្រិត្តិការណ៍

– ចង់ក្រ ឬ មិនចេះគិតវិភាគ​ការនិយាយដើម របស់មនុស្ស

– ​ភាពជោគជ័យគឺមិនមានគ្រោះថ្នាក់ទេ វាជា​ការខិត​ខំធ្វើការ​ខ្ជាប់ខ្ជួន​ សិក្សា​រៀន​សូត្រ​លះបង់

– ​អ្នកជោគជ័យមិនដែលបោះបង់ អ្នកបោះបង់មិនដែលជោគជ័យ

-​អ្វីដែល​ធ្វើ​ឡើង​ ដោយ​គំនិត​ និង​ការជឿជាក់​នោះលទ្ធផល​ចេញ​មក​នឹងបានទិន្និផល​ខ្ពស់ ឬល្អ

-​សប្បុរសធម៌​គឺជាភាសារមួយដ៍ល្អ ដែលអ្នកពិការភ្នែក កឃើញ​ ដែលអ្នកស្តាប់មិនលឺ ក ដឹង សូមរួមគ្នាធ្វើសប្បុរសធម៍​

-មនុស្ស​ឆ្លាត​ម្នាក់​ ត្រូវចំណាយពេល​របស់​គេដ៏សក្កិសមនឹងមនុស្សដែលសមគួរ និងមានតម្លៃ

-ឡើង​កាន់តែខ្ពស់ កាយវិការកាន់តែទាប

-ខ្ញុំ បរាជ័យមួយចំនុចបង្កើន ការជោគជ័យអោយបានដប់ចំនុច

-​ឡានខូចអាចជួសជុលបាន តែបើមនោសញ្ចេតនាខូចពិបាកជួសជុលណាស់​

-​ការធ្វើដំណើរមួយពាន់ម៉ាយក៏ចាប់ផ្ដើមដោយជំហានតែមួយ

-​កាន់តែចែករំលែក កាន់តែស្រាវជ្រាវ កាន់តែបានចំណេះ​

-​គ្រាន់តែចែករំលែក រឿងជោគជ័យមានអីត្រូវខ្លាចគេសើច​ចំអក​

-ប្រសិន​បើ​អ្នក​​មិនដឹង​សូម​សួរ​ខ្ញុំ

-​ប្រសិន​បើអ្នក​មិនយល់ស្របមក ជជែកតវ៉ាជាមួយ​ខ្ញុំ​

-​ប្រសិន​បើអ្នក​មិនចូលចិត្តនិយាយ​មក​ខ្ញុំ

-ប៉ុន្តែ​កុំចាប់​ផ្តើម​វិនិច្ឆ័យ​ ខ្ញុំ​ដោយស្ងៀមស្ងាត់

– បើមានអ្វី​គួរធ្វើ​ សូមធ្វើវាឱ្យអស់ពីចិត្ត​

-​ព្រះអាទិត្យ​គឺជាការរំលឹកជារៀងរាល់ថ្ងៃ ថាយើង​ក៏អាច​ ងើប​ឡើងវិញពីភាពងងិត ហើយក៏អាចបំភ្លឺពន្លឺរបស់​យើងផងដែរ។

-គ្មានអ្វីដែលត្រង់ 100% ទេ សូម្បីតែអាគារ កនៅតែមានវៀចដែរ​

-ទឹកចិត្តរបស់ខ្ញុំ គឺចង់អោយខ្មែរ ជួយខ្មែរ និង សូមអោយបងប្អូនមានការចែករំលែក

142 Shares
Copy link
Powered by Social Snap