• Tue. Oct 19th, 2021

សម្តេចតេជោ អនុញ្ញាតឲ្យកម្លាំង​មួក​ខៀវ​ ៧១នាក់ ត្រឡប់ទៅផ្ទះវិញ ក្រោយ​ទទួលលទ្ធផលអវិជ្ជមានកូវីដ ១៩

22 Shares


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងក្រសួង សុខាភិបាល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ បានអនុញ្ញាតឲ្យកងកម្លាំងមួកខៀវកម្ពុជា ៧១នាក់ វិលត្រឡប់ទៅផ្ទះរៀង​ៗ​ខ្លួនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ហើយទទួលលទ្ធផលអវិជ្ជ​មានមេរោគកូវីដ ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ ថ្ងៃនៅមណ្ឌលចត្តាឡីស័ក រាជធានី​ភ្នំពេញ។ នេះបើយោងតាមការប្រកាសព័ត៌មាន ពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។


កងកម្លាំងទ័ពមួកខៀវ៨០នាក់ បានធ្វើមាតុភូមិន្ទនិវត្តន៍ពីបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយ ត្រូវបានធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួន ២២ថ្ងៃ និងបានបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

យោងតាមការប្រកាសព័ត៌មានពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងទៀតថា អំឡុងពេលកម្លាំងមួកខៀវកម្ពុជាធ្វើចត្តាឡីស័ក សម្តេចតេជោ តែងតែយកចិត្តទុកដាក់តាមដានជាប្រចាំពីស្ថានភាពដោយបានផ្តល់អាហារគ្រប់គ្រាន់ លើកទឹកចិត្ត និងបានណែនាំផ្តាំផ្ញើក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

សេចក្តីប្រកាសបន្តថា ដោយឡែក ទាហានមួកខៀវ នារីមួយរូបដែលឆ្លងកូវីដ ក្រោយគេបង្អស់នៅសង្កាត់ សិត្បូ ក្រងតាខ្មៅ ខេត្តកណ្តាល ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ សម្រាប់ក្រុមគ្រួសារគាត់ចំនួន៩នាក់ ត្រូវបានពិនិត្យឃើញថាអវិជ្ជមានទាំងអស់គ្នា ហើយត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋាន នាថ្ងៃ២២ សីហា ។

ចំពោះទាហានមួកខៀវ៨នាក់លទ្ធផលវិជ្ជមានកូវីដក៏ បានព្យាបាលជាសះស្បើយ១០០% និងបានវិលត្រឡប់ទៅវិញផងដែរ៕

ប្រភព៖ ដើមអម្ពិល

22 Shares
Copy link
Powered by Social Snap