កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្លាស់ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ពិធីចុះហត្ថលេខា នឹងត្រូវធ្វើនៅល្ងាចថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២០នេះ ក្រោមវត្តមានអ្នកសារព័ត៌មាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនជាច្រើនរូប។
តាមការបញ្ជាក់ឲ្យដឹងពីលោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatraកំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងចុះកុងត្រាជាមួយផលិតកម្មជាជំហានដំបូងរយៈពេល៥ឆ្នាំ ។ នៅមិនទាន់ដឹងថា កូនទាំង៣ របស់កំពូលតារាចម្រៀងនឹងទៅចូលមកជាមួយឪពុកឬយ៉ាងណានោះឡើយ យើងនឹងលំអិតព័ត៌មាននេះនៅថ្ងៃស្អែកបន្តទៀត។