• Sun. Oct 17th, 2021

ឧកញ៉ា​២រូប​ ​​​អ្នក​និយម​​​សម្ភារៈ​​ជ្រុល​​មិន​គូរ​​បង្ហោះ​បង្អួត​គេ​ឯង​ឡើយ

382 Shares

មួយ​​​រយៈ​ចុង​ក្រោយ​នេះ នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​អ្នក​មាន​ជំនាន់​ថ្មី តែង​តែង​បង្ហោះ ឡាន​វីឡា​ទំនើបៗ របស់​ប្រេនៗ ​បង្អួត​គេ​ឯង ជា​ញឹកញយ ដែល​​ពិសេស​ជាង​គេ​នោះ គឺ​ក្រុម​អ្នក​ជោគជ័យ​ខាង​​លក់​ឡេ តាម​អន​ឡាញ​តែ​ម្ដង។ ការ​បង្ហោះ​ទ្រព្យ​​សម្បត្តិ​ជា​សាធារណៈ​នេះ មាន​ធ្វើ​ឲ្យ​មហាជន​ខ្លះ​សរសើរ ខ្លះ​ក៏ សើច​​ចំអក។ ទទឹម​គ្នា​នោះ​ដែរ សម្រាប់​សេដ្ឋី​ល្បីៗ​​ឈ្មោះ​ក្នុង​ស្រុក​ខ្មែរ​​​២រូប ដែល​សុទ្ធតែ​​ទទួល​បាន​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផង​នោះ ​គឺ លោក ឧកញ៉ា បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី នឹង លោក ឧកញ៉ា បណ្ឌិត គឺម ហ៊ាង បាន​យល់​ឃើញ​ថា ជា​រឿង​មិន​ល្អ អ្នក​​​មាន​​ទ្រព្យ​ទាំង​ឡាយ មិន​គូរ​​បង្ហោះ​បង្អួត​គេ​ឯង​ឡើយ​ ក្នុង​កាលៈ​ទេសៈ​​ប្រទេស​ក្រីក្រ​បែប​នេះ​ឡើយ ។

១/ ឯកឧត្ដម​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី យល់​ឃើញ​ថា

ក្នុង​​កាលៈទេសៈ​រស់​​​នៅ​លើ​ប្រទេស​ក្រីក្រ អ្នក​មាន​ទ្រព្យ​ទាំង​ឡាយ មិន​គូរ​​បង្ហោះ​បង្អួត​គេ​ឡើយ បើ​មាន​លុយ​ចង់​ទិញ​អី​ទិញ​ទៅ កុំ​​បង្ហោះ​បង្អួតគេឯង​ ឬ​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លើ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដើម្បី​បង្កើត​ការងារ​អោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និង​បាន​ចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើង​ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផង​ដែរ​ ។
​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា (នៅ​ក្នុង​គ្រា​ដ៏​សែន​មហា​វិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លង​កូរ៉ូណា​កូវីដ-១៩​ដ៏​មហា​ប្រលៃ​នៅ​លើ​ភព​ផែនដី​យើង​នេះ​ក្នុង​នោះ​ក៏​មាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែ​រ ដូច្នេះហើយ​ខ្ញុំ​សូម​អភ័យទោស​មុន​និង​និយាយ​​ក្រែង​លោមាន​អារម្មណ៍​មិនល្អ​ដល់ប្រីយមិត្ត​នៅក្នុង​បណ្ដាញ​សង្គម​fbនេះ។

ខ្ញុំ​សុំចិត្ត​សុំថ្លើម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​និយាយរឿងមិនល្អ​បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ព្រោះអី​យើង​ត្រូវ​ដឹងថា​មិនមែនមើលឃើញតែនៅ​ក្នុង​ប្រទេស​យេីងទេ​គឺគេ​មើលឃើញ​ទូទាំង​ពិភពលោក​មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​បើខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លើ​វិស័យ​កសិកម្ម​កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដើម្បី​បង្កើត​ការងារ​អោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​និង​បាន​ចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផង​ដែរ​។)

២/ឧកញ៉ា​បណ្ឌិត គីម ហ៊ាង យល់​ ឃើញ​ថា

អ្នក​ទាំង​នោះ កំពុង​ឈ្លក់​វង្វេង​នឹង​ភាព​ហ៊ឺហា ភាព​ឆើតឆាយ សម្ភារៈ​និយម​ជ្រុល​ហួស​ហេតុ ។
ដោយ​បាន​ឆ្លង​កាត់​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨ និង​កំពុងឆ្លងកាត់វិបត្តិពិភពលោក Covoid19 ​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​ចែក​រំលែក ៥ចំណុច​​ដល់​ពាណិជ្ជករ​វ័យ​ក្មេង​ជា​ច្រើន​ ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​ភាព​ហ៊ឺហា ភាព​ឆើតឆាយ សម្ភារៈ​និយម​ជ្រុល​ហួស​ហេតុ ហើយ​យក​សំបក​ ឬ​ខោអាវ​ថ្លៃ​ជាង​ខ្លួន។ ឧកញ៉ា​បណ្ឌិត បាន​សរសេរ​​សារ​ចែក​រំលែក​លើ​​ផេក​ផ្លូវ​ការ​របស់​លោក ដោយ​ខ្លឹម​សារ​ទាំង៥​ចំណុច​​នោះ​រួម​មាន​ដូច​ខាង​ក្រោម។​

  1. កុំចំណាយលើសពី ៩% នៃទ្រព្យសម្បត្តិសរុបទៅលើរថយន្តទំនើប និងប្រណិត១គ្រឿង ព្រោះយើងត្រូវការដើមទុនដើម្បីបង្កើនប្រាក់ចំណេញ និងពង្រីកអាជីវកម្ម!
  2. កុំចំណាយលើសពី ១០% នៃទ្រព្យសម្បត្តិសរុបទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមានច្រើន គួរទុកដើមទុនទាំងនោះទៅពង្រីក និងពង្រឹងអាជីវកម្ម!
  3. កុំខ្ចីធនាគារលើសពី ៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបាន ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ!
  4. បើកក្រុមហ៊ុនរកសុី គឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ី​មិនមែនទំនេរទេ ព្រោះបើបើកមកដើម្បីតែខាត កុំបើកល្អជាង!
  5. បើអ្នកមានលុយពិត នោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ឋតែសមទាំងអស់ តែបើភាពមានបាននៅមានកំរិត នោះសូមទុកលុយរកស៊ី​ទៅវាល្អជាងហឺហាតែសំបកក្រៅ!

​​
សម្រួល​អត្ថបទ​ដោយ៖ កូន​ចៅ​ឧកញ៉ា

382 Shares
Copy link
Powered by Social Snap