• Thu. Oct 28th, 2021

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបញ្ឈប់ការទទួលស្គាល់ វិទ្យាស្ថានអន្តរទ្វីប អាមេរិកកាំង តាមការស្នើសុំ របស់លោកឧកញ៉ា គួច ម៉េងលី

1.1K Shares

ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេច​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ទើប​បែក​​ធ្លាយ​ថ្ងៃ​នេះ ដោយ​ឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ក្រសួង អប់រំ យុវជន និងកីឡា បាន​ចេញ​ប្រកាស​​​នេះ មានលេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។
ជុំ​វិញ​ការ​ប្រកាស​ខាង​លើ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី​បាន​បញ្ជាក់​ថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបញ្ឈប់ការទទួលស្គាល់ វិទ្យាស្ថានអន្តរទ្វីប អាមេរិកកាំង គឺ​​តាមការស្នើសុំ របស់លោកឧកញ៉ា គួច ម៉េងលី ផ្ទាល់​តែ​ម្ដង នេះ​បើ​តាម​ការ​​បញ្ជាក់​លើ​ផេក”​MJQ University Press” របស់​លោក​ឧកញ៉ា ប៉ុន្មាន​នាទី​មុន​នេះ។
សូម​បញ្ជាក់​ថា ការ​ប្តូរពីវិទ្យាស្ថាន​ ទៅមជ្ឈមណ្ឌល​ តាម​និតីវិធីគេត្រូវ​ មានប្រកាសមួយសម្រាប់បិត​ តាមការស្នេីសុំរបស់ស្ថានប័ន មិន​មាន​អ្វី​ខុសប្លែក​នោះ​​ឡើយ សូម​មហាជន​កុំ​យល់ច្រឡំ​ទៅ​រឿង​ផ្សេង៕

សូម​អាន​សេចក្ដី​ជូន​ដំណឹង​​ខាង​ក្រោម​ដូច​តទៅ៕




1.1K Shares
Copy link
Powered by Social Snap