• Thu. Mar 17th, 2022

ចក្ខុវិស័យ​ ៩ចំណុច​ របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​​ក្នុង​នាម​ជា​ អគ្គស្នងការ​រង​ និង​ជា​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញ

176 Shares

១.​ ពង្រឹងកងកម្លាំងអនុវត្តឲ្យបានល្អនូវបទបញ្ជា​ និង​ វិន័យកងកម្លាំងនគរបាលជាតិ​ ដោយ​ត្រូវមានសីលធម៌ល្អ​ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ​ និងកាត់សក់ខ្លីជានិច្ច

២.​ ពង្រឹងការហ្វឹកហាត់​និងការបណ្តុះបណ្តាលជំនាញជាប្រចាំដល់មន្ត្រីដេីម្បីស្របតាមការរីក​ចម្រេីន​ និងងាយស្រួលយកទៅអនុវត្តការងារប្រចាំថ្ងៃឲ្យបានកាន់តែល្អ​ប្រសើរ​

៣.​ រៀបចំសាងសង់អគារស្នងការថ្មី​ ប្រកបដោយគុណភាពខ្ពស់​ បំពាក់ដោយបច្ចេកទេសទំនេីប​ សម្រាប់មន្ត្រីទាំងអស់ងាយស្រួលក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់​ ជាមួយនិងអនាម័យ​ស្អាត​ និងបរិស្ថានល្អ​

៤.​ រៀបចំកាត់សម្លៀកបំពាក់ដល់កងកម្លាំងដេីម្បីស្លៀកពាក់ឲ្យបានស្អាតស្រុះគ្នា​ និងជាគំរូដ៏ល្អសម្រាប់នគរបាលជាតិ​

៥.​ បំពាក់សម្ភារ:​ និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់កងកម្លាំងដើម្បីងាយស្រួលក្នុងការបម្រើប្រជាពលដ្ឋ​ ធានាការពារឲ្យបានសុខសុវត្ថិភាពជូនប្រជាលរដ្ឋ​ ជាពិសេសផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ​

៦.​ រៀបចំសាងសង់អគារស្នាក់នៅ​ និងអាហារដ្ឋាន​ សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្លាំងអន្តរាគមន៍ក្នុងការប្រចាំការ​ ២៤ម៉លេី២៤ម៉​ និងរៀបចំសាងសង់ឃ្លាំងថ្មីដែលមានលក្ខណ:ស្តង់ដា​ សម្រាប់ដាក់សម្ភារ:​ផ្សេងៗ​ ធានាឲ្យបានការប្រេីប្រាស់បានយូរអង្វែង​

៧.​ រៀបចំសាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនេីប​ ប្រកបដោយគុណភាពខ្ពស់​ និងបំពាក់ដោយបច្ចេកវិទ្យាទំនេីប​ និងត្រៀមជាប្រចាំ​ នូវស្បៀងគ្រប់ប្រភេទ​ នៅក្នុងឃ្លាំងសម្រាប់កងកម្លាំង​

៨.​ បំពាក់នៅមធ្យោបាយល្អៗ​ ថ្មីៗ​ ដើម្បីងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ច​ និងចុះប្រតិបត្តិការការងារ

៩.​ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទទាំងអស់ដែលមានជំងឺ​ ជួបគ្រោះថ្នាក់ចរាចរណ៍​ និងជួបបញ្ហាផ្សេងៗ

សម្រួល​អត្ថបទ​ដោយ៖ កូន​ចៅ​ឧកញ៉ា
ប្រភព ផេក ៖ ស ថេត

176 Shares
Copy link
Powered by Social Snap