• Sun. Nov 28th, 2021

ទំនប់សាលាតាអន ក្នុងខេត្តបាត់ដំបងកំពុង​សម្រុក​សាងសង់

2 Shares

ទំនប់សាលាតាអន ក្នុងខេត្តបាត់ដំបង ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយហើយ រួមមានប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង ១ខ្សែ ប្រវែង ៣៨០ ម៉ែត្រ, ទ្វារទឹកស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ម៉ែត្រ ចំនួន០១កន្លែង, ប្រឡាយធ្វើពីបេតុង ចំនួន០៤ ខ្សែ ប្រវែងជិត ១៨ គីឡូម៉ែត្រ, សំណង់ក្បាលហុង ចំនួន ០៤ កន្លែង, សំណង់ស្ទាក់ទឹក ប្រឡាយមេ ចំនួន១៣ កន្លែង, សំណង់ចែកចាយទឹកចំនួន ២១កន្លែង, ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣ កន្លែង , និង ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤ កន្លែង ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់នាថ្ងៃទី៦ ខែសីហានេះថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តនេះ និងជាមានសារប្រយោជន៍ផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១,០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤,០០០ ហិកតា ។

ទំនប់សាលាតាអន នេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ក្រោមហិរញ្ញប្បទាន សម្បទានរបស់ សាធារណរដ្ឋកូរ៉េ។

ប្រភព៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

2 Shares
Copy link
Powered by Social Snap