• Mon. Mar 21st, 2022

សម្ដេច​ព្រះ​សង្ឃ​រាជ ធ្វើ​ពិធី​អបអរ​ដល់​​ជំទាវ​ឧកញ៉ា​ច្រើន​រូប​ដែល​ទើប​​ទទួលគោរមងារ​ថ្មី

35 Shares

នៅថ្ងែទី៣០ ខែកក្តដា ឆ្នាំ ២០២០ លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ សូមគោរពថ្លែងអំណរ អរព្រះគុណចំពោះ សម្តេច ព្រះ​អគ្គម​ហា​សង្ឃ​រាជាធិបត្តី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ញើរព្រះរាជសារ អបអរសាទរ ក្នុង ឳកាសដែលលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ព្រះករុណា បានព្រះគណះសង្ឃ ព្រះពុទ្ធសាសនា និកាយធម្មយុត្តិខ្មែរ និងរាជរដ្ធា ភិបាល កម្ពុជា តែងតាំង អោយមានសក្ត័ជា ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរី សុគន្ធា កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា បញ្ញតិងារជា នាងវិសាខា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៏ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​ឧកញ៉ា​នាង​វិសាខា​អគ្គមហា​ឧបាសិកា​ពុទ្ធសាស​នូបត្ថម្ភ​ក៍​កិត្តិ​បណ្ឌិត​​សៀង ចាន់ហេង តំណាងអោយមហាឧបាសិកាទាំង២១រូប ​សូម​ថ្លៃ​ ថ្លែង​អំណរ​ព្រះរាជគុណ​យ៉ាង​ជ្រាល​ជ្រៅជាទីបំផុតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែល​ស្តេច​បាន​សព្វ​ព្រះ​រាជហរទ័យរៀបចំពិធីអបអរសាទរ ដល់​លោក​ជំទាវ ​ក៏​ដូច​ជាមហាឧបាសិកា​ផ្សេង​ទៀត​ ក្នុង​ឪកាស​ដែល​ទទួលបានគោរមងារថ្មី​នេះ។

នាងវិសាខា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភ ក៏​បាន​សូមថ្វាយព្រះពរ​ដល់​សម្តេច​ព្រះ​អគ្គជា​អង្គ​ម្ចាស់​ សូមស្តេចបានសមប្រកបដោយព្រះពុទ្ធពរទាំងឡាយ៤ប្រការ និង​ប្រាជ្ញាញាណ​ភ្លឺថ្លាដើម្បី​បន្តរដឹកនាំវិស័យព្រះពុទ្ធសាសនាកម្ពុជាអោយកាន់តែរីកចម្រើនរ៉ុងរឿងជាដរាបតរៀងទៅ សូម​សម្តេច​ជាអរម្ចាស់​ទទួលយកនូវសេចក្តីថ្លែងអំណរព្រះរាជគុណនេះដោយគោរព ពី​ខ្ញុំម្ចាស់​នាងខ្ញុំ​ទាំង​អស់គ្នា សេចក្តីគួរពុំគួរសូមទ្រង់ព្រះមេត្តាប្រោស ៕

35 Shares
Copy link
Powered by Social Snap