• Wed. Dec 1st, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​កុំប្រមាទការ​ងារ​ ធ្វើ​​ឲ្យហ្មត់​ចត់​ បើ​មិន​ចេះ​សួរគេ

854 Shares

មានមនុស្សមួយចំនួនតូច​ នៅពេលគេដាក់ការងារឱ្យធ្វើ ឬតម្រូវឱ្យ​ធ្វើ​ការងារអ្វីមួយនោះ ដោយ​សម្អាង​ទៅលើចំណេះជំនាញដែលមាន​ក្នុង​ខ្លួន ច្រើនតែមានក្ដីប្រមាទទៅលើ​កិច្ចការមួយ​នោះ ដោយ​អាងថា ខ្លួនអាច​ធ្វើ​បាន​យ៉ាងងាយ​ស្រួល​ ​ធ្វើ​បាន​ដោយមិនចាំបាច់ប្រឹង​​ ឬអាចនិយាយថា ស៊ី​ផុយ​ការងារប៉ុណ្ណឹង​ៗចាំកៀកដល់ពេល​ចាំធ្វើ​ក៏បាន​ តែដល់ពេលធ្វើក៏​ស្រាប់​តែ​ធ្វើ​មិនបាន ហើយ​លើក​ហេតុផល​ថា​ ​ពេលវេលាមិនអំណោយផល និងកិច្ចិការ​នោះ​ធំ​ធេងខ្លាំង​ពេក ការងារ​នោះ​ជា​ការងារ​ដែលខ្លួនមិនធ្លាប់ធ្វើ​ ហើយបើទោះជាធ្វើបានក៏ធ្វើ​មិន​បានល្អដូចអ្វីដែលគេចង់​បាន​ដែរ ព្រោះ​ធ្វើដោយប្រញាប់ប្រញាល់​ ធ្វើ​ដោយតក់ក្រហល់។


ដូច្នេះ ធ្វើអ្វីក៏ដោយ ការងារតូចធំក៏ដោយ ត្រូវ​ធ្វើ​ដោយ​​ប្រយ័ត្នប្រយែង​ មធ្យ័ត លម្អិត កុំមើលស្រាល ត្រូវ​ហ្មត់​ចត់បំផុត បើមិនយល់ មិនចេះ មិនច្បាស់ ត្រូវចេះឆ្ងល់ ចេះសួរគេ ទើបមិនធ្លោយការ និង​ជោគ​ជ័យ៕

ប្រភព៖ MJQUP

854 Shares
Copy link
Powered by Social Snap