• Mon. Mar 14th, 2022

អ្នកស្រី ម៉ីសន សុធារី៖ ជំនាញសំខាន់មួយមិនងាយហួសសម័យ ដែលយុវជនខ្មែរមិនគួរមើលរំលង

6 Shares

បើនិយាយពីសមត្ថភាពរបស់មនុស្សនៅពេលបច្ចុប្បន្ននេះគឺមានច្រើនទៅតាមលទ្ធភាពរៀងខ្លួនៗ ដែលអាចស្វែងរកនូវភាពជោគជ័យបាន ។ នៅក្នុងនោះក៏មានយុវជនជាច្រើនបាននិងកំពុងតែអភិវឌ្ឍន៍ខ្លួនក្នុងការពង្រឹកចំណេះជំនាញឱ្យសមស្របទៅតាមតម្រូវការទីផ្សារនិងចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ។ ​ប៉ុន្តែមានជំនាញខ្លះមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់លើនោះទេ សម្រាប់ថ្ងៃអនាគត ដែលនិងកំពុងតែមានតម្រូវការខ្លាំង។

ទាក់ទង់នឹងជំនាញសំខាន់សម្រាប់ថ្ងៃអនាគត់នេះដែរ អ្នកស្រី ម៉ីសន សុធារី ដែលអ្នកនិពន្ធមានប្រជាប្រិយភាពមួយរូប បានបង្ហើបពីជំនាញសំខាន់ដែលជាជំនាញមិនងាយហួសសម័យនោះគឺជំនាញទីផ្សារ( marketing)។

យើងបានដឹងហើយថាទីផ្សារពាណិជ្ជកម្មនៅពេលបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងច្រើន ពោលគឺពេញប្រទេសនៅក្នុងពិភពលោកនេះ ដែលមានប្រជាជនជាច្រើនបាននិងកំពុងតែបង្កើតអាជីវកម្មផ្ទាល់ខ្លួនទៅលើមុខទំនិញគ្រប់ប្រភេទ ដើម្បីជួយសម្រួលទៅដល់តម្រូវការប្រចាំថ្ងៃផងដែរ។

មួយវិញទៀតដើម្បីក្លាយខ្លួនទៅជាអ្នកជំនាញផ្នែកគ្រប់គ្រងទីផ្សារឬក៏បង្កើតទីផ្សារអ្នកត្រូវយល់ដឹងពីផ្លាក់សញ្ញាយីហារ ផលិតផល ហ្រ្វេនឆាយនិងការលក់ឱ្យបានច្បាស់លាស់ ដើម្បីបង្កើនគុណតម្លៃពីការគ្រប់គ្រងនៅលើទីផ្សារ។ ចំពោះជំនាញក្នុងការគ្រប់គ្រងទីផ្សារនេះវាកំពុងតែមានការពេញនិយមខ្លាំងនៅពេលថ្ងៃខាងមុខនេះ ដែលយុវជនអាចមើលឃើញពីតម្រូវការទីផ្សារយ៉ាងធំនៅក្នុងថ្ងៃអនាគតថែមទៀតផង។

អ្នកស្រី ម៉ីសន សុធារីក៏បានបង្ហើបផងដែរនៅក្នុងជំនាញទីផ្សារ( marketing)នេះដែរ ក៏មាន២ទៀតសំខាន់២ដូចខាងក្រោមនេះ៖

១. ជំនាញទំនាក់ទំនង( communication)

នៅក្នុងជំនាញគ្រប់គ្រងទីផ្សារនេះក៏រាប់បញ្ចេញនូវជំនាញទំនាក់ទំនងផងដែរ។ ជាក់ស្ដែង នៅក្នុងអាជីវកម្មឬសហគ្រាសណាក៏ដោយប្រសិនបើគ្មានបណ្តាញទំនាក់ទំនងល្អជាមួយនិងដៃគួរសហការគ្នាទេនោះ វាក៏មិនអាចមានភាពរីកចម្រើនបានដែរ។ មិនតែប៉ុណ្ណោះមនុស្សគ្រប់ៗរូបក៏ត្រូវមានទំចំពោះមនុស្សដែលមានជំនាញក្នុងទំនាក់ទំនងគឺជាមនុស្សដែលពូកែវិភាគទៅលើទន្និន័យណាមួយនៅក្នុងអាជីវកម្មពីតម្រូវការនៅក្នុងស្រុកនិងក្រៅស្រុកផងដែរ។ ជាពិសេសនោះជំនាញទំនាក់ទំនងគឺជាជំនាញដែលមានតម្រូវការខ្លាំងនៅក្នុងទីផ្សារដែលចាំបាច់ដើម្បីដឹងពីការផ្គត់ផ្គង់ទៅដល់អតិថិជនផងដែរ។ នាក់ទំនងជាមួយគ្នាទៅវិញទៅមកដែរ ដើម្បីបានបទពិសោធន៍ថ្មីៗពីគ្នាបន្ថែម។

២.ជំនាញក្នុងការសរសេរ( writing)

មែនទែនសម្រាប់ជំនាញមួយនេះវាមិនមានអ្នកចាប់អារម្មណ៍ច្រើននោះទេ ពីគុណតម្លៃនៃការសរសេរ ហើយវាក៏ជាអាជីពមួយដែលមិនងាយនិងហួសសម័យកាលផងដែរ។ជាពិសេសនោះនៅក្នុងការផ្សាព្វផ្សាយជាមួយនិងបណ្តាលសង្គមនាពេលបច្ចុប្បន្ននេះ ក៏ត្រូវការជំនាញមួយនេះក្នុងការសរសេរCaption ដើម្បីឱ្យទាក់ទាញអតិថិជនមកចាប់អារម្មណ៍ពីការផ្សាព្វផ្សាយនេះផងដែរ។

លើសពីនេះ ការសរសេរគឺវាជាទំនាក់ទំនងមួយដល់ល្អដែលមនុស្សជាច្រើនបានប្រើប្រាស់ពីកន្លែងមួយទៅកន្លែងទៅលើភាសានិងការបកប្រែផងដែរ។ដូច្នេះប្រសិនបើអ្នកពង្រឹងជំនាញសរសេរឱ្យបានល្អខ្លីហើយខ្លឹមនិងមានអត្ថន័យចំពោះអ្នកអានឱ្យចំចំណុច វាអាចឱ្យអ្នកឈានទៅរកជំនាញក្នុងការសរសេរដែលមានទឹកដៃដែលមនុស្សគ្រប់គ្នាចង់អាន។

គួរបញ្ចាក់ផងដែលថាជំនាញខាងលើដែលបានដាក់បង្ហាញនេះគឺសុទ្ធសឹងតែជាជំនាញដែលមានតម្រូវការខ្លាំងនៅថ្ងៃអនាគត។ អ្នកស្រីក៏បានបង្ហើបផងដែរក្រៅពីជំនាញដែលបានរៀបរាបខាងលើក៏មានជំនាញមួយទៀតដែលសំខាន់សម្រាប់យុវជននោះគឺជំនាញ”លុយ”​ ដែលអ្នកស្រីនឹងបកស្រាយនៅក្នុងវីដេអូបន្ទាប់អ្នក Facebook page របស់អ្នកស្រីផ្ទាល់៕

អត្ថបទដោយ៖ តែម សុគន្ធា
ប្រភព៖business-cambodia.com

6 Shares
Copy link
Powered by Social Snap