• Wed. Mar 16th, 2022

ឡូយ”សុំ​មួយ​ពេល​មក” ខេម និង សីម៉ា Hight Show កប់​សារី​ ទើប​ទើប​ចេញ​ក្ដៅ​ៗ​

4.5K Shares


ចាប់​តាំង​ពី​ចេញ​ផ្លូវ​ការ​កាល​ពី​ដើម​ខែ​មក ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “សុំ​មួយ​ពេល​មក” ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​គំហុក។ ដូច្នេះ​ហើយ Galaxy ទើប​នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​សម្រាប់​បទ​ខាង​លើ​ប្រមាណ​១​ម៉ោង​មុន​នេះ ដោយ​គេ​មើល​ឃើញ​ថា ខេម និង សីម៉ា ពិត​កាលីប Hight Show ពិត​ៗ​ក្នុង​វីដេអូ​ចម្រៀង​នេះ។


តាម​លោក យឹម តាស្រង់ ជា​គណៈ​គ្រប់​គ្រង​របស់​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹង​ថា​បទ​រួម​គ្នា​លើក​ដំបូង​របស់ តារា​ប្រុស និង​តារា​ស្រី គឺ​ត្រឹម​តែ​២-៣​អាទិត្យ​ប៉ុណ្ណោះ វីដេអូ​ចម្រៀង Audio របស់​ពួក​គេ​មាន​អ្នក​ចូល​ស្ដាប់​ជាង ៤លាន​ដង​បាត់​ទៅ​ហើយ។ ឃើញ​លទ្ធផល​ល្អ​បែប​នេះ ទើប​ផលិតកម្ម​ដុត​ដៃ​ដុត​ជើង​ផលិត​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ ដោយ​ទើប​នឹង​ដាក់​ទៅ​ក្នុង​ប្រព័ន្ធ Youtube ជាង​១​ម៉ោង​មុន​នេះ​ប៉ុណ្ណោះ។


ចំណុច​ចាប់​អារម្មណ៍​នៃ​វីដេអូ​ចម្រៀង​ទើប​ចេញ​នេះ ឃើញ​ថា​ការ​ថត​មាន​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​ពី​មុន ពិសេស​គឺ​តួ​អង្គ ពោល​គឺ​តារា​ចម្រៀង​ប្រុស​ស្រី ពិត​ជា​កាលីប Hight Show មិន​ធម្មតា។ ការ​តុប​តែង លេង​ស្ទីល​របស់​ពួកគេ គឺ​ថា​កាលីប​កប់​តែ​ម្ដង។ កាន់​តែ​ពិសេស ម្នាក់​សុទ្ធ​តែ​ហ៊ឺហា​ដោយ​រថយន្ត​លំដាប់​សេដ្ឋី​២​គ្រឿង ម៉ាក McClarence និង Porsche។

រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ ពិសេស​ម៉ូដែល McClarence ពិត​កម្រ​ឃើញ​មាន​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​យើង​ណាស់។ ក្បាច់​រាំ​ក៏​ឡូយ ការ​ថត​ក៏​ហំ…តោះ…ទស្សនា​ទាំង​អស់​គ្នា ឲ្យ​បាន​មុន​គេ! តោះ…ទស្សនា​វីដេអូ​ចម្រៀង​ទាំង​អស់​គ្នា​ខាង​ក្រោម៖

ប្រភព៖ Sabay

4.5K Shares
Copy link
Powered by Social Snap