• Thu. Dec 9th, 2021

សម្ដេច​តេជោបញ្ជា​ទិញ​ម៉ាស៊ីន​​ស្ទូង​ច្រូត​​២០០០គ្រឿង​ជូន​ពលរដ្ឋ

572 Shares

នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ សម្ដេច​តេជោ ​បាន​លើក​ឡើង​​ថា សម្ដេច​បាន​បញ្ជា​ទិញ ម៉ាស៊ីន​ស្ទូង ​ច្រូត​​ចំនួន ២០០០ពាន់​គ្រឿង​ជូន​ពលរដ្ឋ ដើម្បី​រួម​ចំណែក​ឲ្យ​វិស័យ​កសិកម្ម​កាន់​តែ​ទំនើប​​ងាយ​ស្រួល។

​ម៉ាស៊ីន​ស្ទូង ​ច្រូត​​ចំនួន ២០០០គ្រឿង​នោះ​ មាន​ខ្នាតតូច នឹង ខ្នាត​ធំ ហើយ​សម្ដេច​បាន​បញ្ជាក់​ថា នឹង​ប្រគល់​ឲ្យ​​ក្រសួង​កសិកម្ម ចែក​ជូន​ពលរដ្ឋ ដោយ​ក្នុង​១ភូមិ អាច​ទទួល​បាន​២​គ្រឿង ។ ក្នុង​នោះ​ដែរ​សម្ដេច បាន​ណែនាំ​ថា ម៉ាស៊ីន​ស្ទូង ​ច្រូត​​​ទាំង​នោះ ត្រូវ​ចែក​ដល់​ប្រជាជន​ដែល​ដី​តិច​ឬ អ្នក​ដែល​អត់​មាន​ដី​តែ​ម្ដង ដើម្បី​ឲ្យ​ពួក​គាត់​ដើរ​ស៊ី​ឈ្នួល​គេ មាន​ចំណូល​ដល់​ក្រុម​គ្រួសារ។

ពិតណាស់ វិស័យកសិកម្ម​គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា​តាំងពីសម័យ​ដូន​តា​យើង​មកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេល​នេះ​ជា​ឱកាស​ល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រីន។ ខេត្តតា​កែវ​គឺ​ជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់​ថ្នាក់​លេខ៣​លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង៕

572 Shares
Copy link
Powered by Social Snap