• Thu. Oct 28th, 2021

ឧកញ៉ា ស្រី ចាន់ថន ជួយ​ថវិកា​៤​​លាន​រៀល ជូន​គ្រួសារ​ជន​រង​​គ្រោះ​ភ្លើង​ឆេះ​ផ្ទុះ​ធុង​ហ្គាស​

69 Shares

មិន​​អាច​ឈរ​មើល​ពី​ទុក្ខ​លំបាក​​​​​ជុំ​វិញ​​​​ក្រុម​គ្រួសារ​មួយ ដែល​​រងគ្រោះ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទុះ​ធុងហ្គាស​កាល​ពី​ពេល​កន្លង​ទៅ ឧកញ៉ា ស្រី ចាន់ថន បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​ ចំនួន​ ៤០០០០០០​ លាន​រៀល ជូន​គ្រួសារ​ជន​រង​គ្រោះ បន្ថែម​លើ​នោះ ប្រសិន​បើ​ក្រុម​គ្រួសារ​មួយ​នេះ ចង់​បង្កើត​នៅ​មុខ​របរ​ នៅ​ក្នុង​ក្រុមហ៊ុន​ Skyland 7NG តំបន់​អភិវឌ្ឍ​ វិហ៊ារ​សួគ៌ លោក​ឧកញ៉ា ស្វាគមន៍​នឹង​ជួយ​ ជា​ពិសេស​ក៏​មាន​កន្លែង​ស្នាក់​នៅ​ ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់ ឧកញ៉ា​ផ្ទាល់​កាល​ប៉ុន្មាន​ម៉ោង​មុន​នេះ។

តាម​រយៈ​ផេក Jet Man ដែល​គេ​ស្គាល់​ថា ជា​Facebook ផេក​លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​សរសេរ​បែប​នេះ​ថា”​ខ្ញុំពិតជាមិនអាច​ ឈរមើលនៅទុក្ខលំបាក​ របស់​ បងប្អូនបានឡើយ​​
ខ្ញុំបាទ​ សូមចូលរួមរំលែកទុក្ខ​ ដ៏ក្រៀមក្រំនេះ​ ជាមួយនឹងគ្រួសារ​ សពផង​ តាមរយះក្រុមកាងារ​ ជា​ថវិកា​ ចំនួន​ ៤០០០០០០​ លាន​រៀល​ ហើយ​បើ​សិនជាគ្រួសារលោកពូ​ ចង់បង្កើតនៅមុខរបរ​ នៅ​ក្នុង​ក្រុមហ៊ុន​ Skyland 7NG តំបន់​អភិវឌ្ឍ​ វិហ៊ារ​សួគ៌​ ខ្ញុំ​បាទ​សូមស្វាគមន៍​នឹង​ជួយ​លោកពូ ជា​ពិសេស​ក៏​មាន​កន្លែង​ស្នាក់​នៅ​ ????”៕

69 Shares
Copy link
Powered by Social Snap