• Mon. Mar 14th, 2022

ជួយ​Sharesឲ្យ​គាត់​បាន​ដឹង​ផង ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ជូន​ប្រាក់ជា​ច្រើន​ជូន​ដល់គាត់

413 Shares

វីដេអូ ​ប៉ូលិស​​ក្លាហាន​ម្នាក់ បាន​អូស​ធុង​ហ្គាស ចេញ​ពី​កន្លែង​អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​លក់​ហ្គាស​មួយ​កន្លែង ស្ថិត​នៅផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បាន​ធ្វើ​ឲ្យ​មហាជន​កោត​សរសើរ ទៅ​លើ​​ភាព​ក្លាហាន​ជា​ខ្លាំង។ ជា​មួយ​នឹង​ភាព​ក្លាហាន​ជួយ​ដល់​ពលរដ្ឋ​មិន​ខ្លាច​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ខ្លួន​​​នេះ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មហាជន​ស្គាល់​ថា ជា​ឧកញ៉ា​វ័យ​ក្មេង​ចិត្ត​ធ៌ម​នោះ បាន​ប្រកាស ផ្ដល់​ប្រាក់​ចំនួន​៣ពាន់​ដុល្លារ​ជា​​ការ​លើក​ទឹក​ចិត្ត ដល់​លោក​​ប៉ូលិស​​រូប​​នោះ។

លោក​ឧកញ៉ា​បាន​សរសេរ​បណ្ដាញសង្គមហ្វេសប៊ុក​ផេក​ផ្លូវ​ការ​​របស់​​លោក​ឧកញ៉ា​​បែប​នេះ​ថា៖ «ខ្ញុំពិតជាសូមគោរពកោតសរសើរ បងប្រុសណាស់ ជាមន្ត្រីដែលអស្ចារ្យបើសិនមានតែ​ផ្កាភ្លើង​បន្តិចគ្រោះ​ថ្នាក់នឹងធ្លាក់លើបង…បងប្រុសប្រថុយជីវិត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុង​នាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមផ្ដល់កំលាំងចិត្តតិចតួចជូនបងថវិកា3000ដុល្លា បង​អាច​មកទទួលនៅការិយាល័យប្អូនបានឬបងប្រាប់ទីតាំងប្អូនយកជូនបងវិញដល់កន្លែងដោយក្ដីគោរព» ។ ដូច​នេះ សូម​បង​ប្អូនជួយ​Sharesឲ្យ​គាត់​បាន​ដឹង​ផង៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

ខ្ញុំពិតជាសូមគោរពកោតសរសើរ បងប្រុសណាស់ ជាមន្ត្រីដែលអស្ចារ្យបើសិនមានតែផ្កាភ្លើងបន្តិចគ្រោះថ្នាក់នឹងធ្លាក់លើបង…?? បងប្រុសប្រថុយជីវិត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមផ្ដល់កំលាំងចិត្តតិចតួចជូនបងថវិកា3000ដុល្លា ???? បងអាចមកទទួលនៅការិយាល័យប្អូនបានឬបងប្រាប់ទីតាំងប្អូនយកជូនបងវិញដល់កន្លែង♥️??ដោយក្ដីគោរព។

Posted by Leng Navatra ឡេង ណាវ៉ាត្រា on Saturday, 18 July 2020
413 Shares
Copy link
Powered by Social Snap