• Tue. Mar 15th, 2022

មក​ស្គាល់​​មន្ត្រី​​ធំៗ ​នឹង​អ្នក​ជំនួញ​ល្បីៗ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង

115.6K Shares

កូន​អ្នក​ខេត្ត​ព្រៃវែង ជា​ប្រធាន​បទ​មួយ​ដែល​មហាជន​លើក​មក​ជជែក​​លើ​​បណ្ដាញ​​​សង្គម​កាន់​តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ស្រប​ពេល​ដែល​មាន​បទ​ចម្រៀង​មួយ​បទ ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​អ្នក​​ដែល​មាន​ដើម​កំណើត​មួយ​នេះ​ហើយ​ឈាន​នាំ​ឲ្យ​មាន​ការ​រើស​អើយ។

ជា​ការ​ពិត អ្នក​ខេត្ត​​ព្រៃវែង ភាគ​ច្រើន​សុទ្ធតែ​ជា​អ្នក​មាន​ប្រវត្តិ​តស៊ូ រហូត​ទទួល​បាន​ការងារ​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​ដូច​ជា​ការ​រក​ស៊ីជាដើម ។ គេហទំព័រ​ឧកញ៉ាញូស្ដិ៍ សូម​លើក​យក​ឈ្មោះពួក​គាត់​ទាំង​នោះ ​ត្រឹម​តែ​២០​រូប​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ឲ្យ​មហាជន​​បាន​ស្គាល់ ។ទទឹមគ្នា​នោះដែរ គេហទំព័រ​យើងខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​ផង​ដែរ ដែល​​មិន​អាច​លើក​មក​​បង្ហាញ​អស់។

១/សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា

២/សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា

៣/សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

៤/ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ

៥/ ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ជាម យៀបតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា

៦/ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកងយោធពលខេមរភូមិន្ទ

៧/ ឯកឧត្ដម ញឹម វណ្ណដា អតីតទេសរដ្ឋមន្ត្រី ទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

៨/ នាយឧត្តមសេនីយ៍ ហ៊ុយពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ

៩/ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច

១០/ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជាAPF

១១/ ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ត្រី ស្ដីទី ទទួលបន្ទុក
ទីស្ដីការគណៈរដ្ឋមន្ដ្រី

១២/ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១

១៣/ ឯកឧត្ដម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន

១៤/ ឧត្តមសេនីយ៍ឯក ន័យ ថុល ប្រធានស្ថាប័នតុលាការយោធា

១៥/ ឯកឧត្ដម ស៊ិន សុង

១៦/ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

១៧/លោកគ្រូ ឃីម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ

១៨/ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពជា

១៩/ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប»

២០/ លោក ហេង ឡុង ប្រធាន សមាគម មិត្ត សិល្បៈ ស្ម័គ្រចិត្ត ជួយ សង្គម

115.6K Shares
Copy link
Powered by Social Snap